ក្នុង Window XPយើងសង្កេតឃើញថាតាមលំនាំអក្សយូនីកូដហាក់ពុំទាន់បង្ហាញបានច្បាស់នៅឡើយ ។យើងអាចធ្វើការកំណត់ដូចខាងក្រោមដើម្បីឱ្យអាចបង្ហាញបានច្បាស់៖
- ស្ដាំដៃលើផ្ទៃតុ (Desktop)
- ជ្រើសយក Properties (លក្ខណៈសម្បត្តិ)

- ចុចលើផ្ទាំង Appearance (រូបរាង)
- ចុចលើប៊ូតុង Effects... (បែបផែន)

- ធីកយក Use the following method th smooth edges of screen fonts បន្ទាប់មកជ្រើសយក Clear Type (ប្រភេទច្បាស់)
- ចុច OK ដើម្បីរក្សាការកំណត់និងបិតប្រអប់ Effects
- ចុច OK (យល់ព្រម)លើការកំណត់និងបិតប្រអប់ Display Properties

កែចុងក្រោយនៅ ថ្ងៃអាទិត្យ ទី10 តុលា ឆ្នាំ2010 ម៉ោង07:04














