Untitled document

facebook_icon

ភាសា​អង់គ្លេស

ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ជាមួយ​នឹង Google Font API

លោក ដាញ់ ហុង កំពុង​តែ​សហការ​ជា​មួយ​នឹង GOOGLE ដើម្បី​បន្ថែម​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ទៅ​នឹង​ Google Font API ។
អ្នកទស្សនា​របស់​អ្នក​អាច​អាន​ស្ថាន​បណ្ដាញ​របស់​អ្នក​ជា​ភាសា​ខ្មែរ​បាន​ដោយ​ងាយស្រួល ហើយ​ថែម​ទាំង​ឆ្លង​កម្មវិធី​រុករក​ទៀត​ផងដោយ​ពុំ​ចាំបាច់​មាន​ពុម្ព​អក្សរ​ខ្មែរ​ដំឡើង​ក្នុង​កុំ​ព្យូទ័រ​របស់​ពួក​គេ​​ជា​មុន​នោះ​ឡើយ ។

នេះ​ជា​តំណ​សម្រាប់​សាកល្បង៖

<link href='http://fonts.googleapis.com/css?family=Hanuman&subset=all' rel='stylesheet' type='text/css'>

កូដ​ឧទាហរណ៍៖

 <html>
 <head>
 <link href="http://fonts.googleapis.com/css?family=Hanuman:regular,bold&subset=khmer" rel="stylesheet" type="text/css" >
 <style>
 body {
 font-family: 'Hanuman', serif;
 font-size: 20px;
 }
 </style>
 </head>
 <body>
 <h1>Google Font API</h1>
 <h2>អ្នក​ជំនាញ​ស្នើ​ឲ្យ​យក​ជើង ដ មក​ប្រើ​ឡើង​វិញ</h2>
 <p>នៅ​ក្នុង​ពេល​ថ្មី​នេះ មាន​អ្នក​ស្រាវ​ជ្រាវ​មួយ​ចំនួន ចង់​ឲ្យ
 មាន​ការ​យក​ជើង ដ មក​ប្រើ​ឡើង​វិញ។ ការ​សំណូមពរ​បែប​នេះ គឺ​ដោយ​លោក​យល់
 ថា ការ​យក​ជើង ត មក​ប្រើ​ជំនួស​ជើង ដ នោះ តែង​តែ​នាំ​ឲ្យ​មាន​ការ​យល់
 ច្រឡំ នៅ​ក្នុង​ការ​សរសេរ ព្រម​ទាំង​ពិបាក​ចង​ចាំ​ទៀត​ផង។</p>
 </body>
</html>

ព័ត៌មាន​បន្ថែម​អំពី Google Font API សូម​អាន៖ http://code.google.com/webfonts?subset=khmer
ការ​ផ្តល់​មតិយោបល់​របស់​លោក​អ្នក​ជូន​ទៅ​លោក​ ដាញ់ ហុង គឺ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​លើក​កម្ពស់​គុណភាពនៃ​ពុម្ព​អក្សរ​ខ្មែរ​​សម្រាប់​ពេល​អនាគត ។

ក្រុម​អ្នក​គ្រប់គ្រង KM-KH.COM បាន​សង្ខេត​ឃើញ​ថា​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ Google Font API នេះ​ដំណើរការ​ជាមួយ Mozilla Firefox, Internet Explorer, Safari, Opera, ប៉ុន្តែ​ពុំ​ដំណើរការ​ជាមួយ Google Chrome ។ លោក ដាញ់ ហុង បាន​ប្រាប់​ដល់​យើង​ខ្ញុំ​នា​ថ្ងៃ​ទី​០៧ សីហា ២០១០ នេះ​ថា ពុម្ព​អក្សរ​នេះ​នឹង​ដំណើរ​ជាមួយ Google Chrome ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ ។

សូម​ថ្លែង​អំណរគុណ​ដល់​ លោក​ ដាញ់ ហុង ដែល​ជួយ​ធ្វើ​ឲ្យ​ការ​បង្កប់​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ កាន់​តែ​មាន​ភាព​ងាយស្រួលឡើង​ ហើយ​ថែមទាំង​ឆ្លង​កម្មវិធី​រុករក​ថែម​ទៀត ។

កែ​ចុងក្រោយ​នៅ ថ្ងៃពុធ ទី22 កញ្ញា ឆ្នាំ2010 ម៉ោង19:31

 

មតិ​យោបល់  

 
+5 # khmerbotra 2010-08-24 14:37
អត្ថបទ​នេះគួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់​ ខ្ញុំ​ធ្លាប់ធ្វើ​វា​បាន​តែ​ Internet explorer 6,7,8 ។​​ ម្យ៉ាង​វិញ​ទៀត​ខ្ញុំ​ចង់​បាន​ Font នេះ​យក​មក​ប្រើ​ក្នុង​កុំ​ព្យូទ័រ​ផង​តែ​មិនដឹង​ទៅ​ទាញ​យក​នៅ​ទី​ណា
ឆ្លើយ​តប | ឆ្លើយ​តប​សម្រង់ | សម្រង់
 
 
+3 # Sovann Heng 2010-08-24 15:16
ចុច​ត្រង់៖ http://fonts.googleapis.com/css?family=Hanuman
យើង​អាច​ដឹង​ថា​អាច​ទាញ​យក​ Hanuman តាមរយៈ
http://themes.googleusercontent.com/font?kit=SstKnd_FE_AsTWhDQc1ZJw
លោក​នឹង​ទទួល​បាន​ពុម្ព​អក្សរ font.ttf
ក្រោយ​ពី​ទាញ​រួច​សូម​កែ​ឈ្មោះ ពី font.ttf​ ទៅ​ជា hanuman.ttf ដើម្បី​ងាយ​ស្រួល​កុំ​ឲ្យ​ច្រឡំ ។
ឆ្លើយ​តប | ឆ្លើយ​តប​សម្រង់ | សម្រង់
 
 
0 # khmerbotra 2010-08-25 14:25
សូម​អរគុណ​បាទ​ ទាញយក​បាន​ហើយ
ឆ្លើយ​តប | ឆ្លើយ​តប​សម្រង់ | សម្រង់
 
 
+2 # khmerbotra 2010-08-26 13:48
ខ្ញុំ​សាក​ល្បង embed ហើយ​ឃើញ​ថា​ស្រួល​ជាង​វិធី​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ទៀត​មិន​ចាំ​បាច់​ប្រើ​កម្ម​វិធី​អ្វី​បន្ថែម​ ។​ សូម​​អរ​គុណ​សម្រាប់​អត្ថបទ​ល្អៗ​​បែប​នេះ
ឆ្លើយ​តប | ឆ្លើយ​តប​សម្រង់ | សម្រង់
 
 
0 # សុភី 2010-09-23 16:27
អគុណ​លោក​ ហុង វែបសាយ​​របស់ខ្ញុំ​ក៏មាន​គំរោង​ពុម្ពអក្សររបស់ លោក​ ហុង​ដែរ(Google Font API and Dangrek) ហើយមួយ​ទៀ​នោះគឺ
ឆ្លើយ​តប | ឆ្លើយ​តប​សម្រង់ | សម្រង់
 
 
0 # សុផល 2010-09-23 19:21
សូមអរគុណ
ប៉ុន្តែវាអាចsupport ជាមួយ Mac OS ទេ
ឆ្លើយ​តប | ឆ្លើយ​តប​សម្រង់ | សម្រង់
 
 
0 # khmerbotra 2010-09-24 11:31
ខ្ញុំ​បាន​បើក​ទស្សនា​គេហ​ទំព័រ​ដែល​បាន​បង្កប់អក្សរ​ខ្មែរ​យូនី​កូដ​ Google Font API នេះ​ឃើញ​ថាមិន​អាចអាន​ភាសា​ខ្មែរ​បាន​ដោយ​ប្រើ​ Browser Intenet Explorer 8
ឆ្លើយ​តប | ឆ្លើយ​តប​សម្រង់ | សម្រង់
 
 
+1 # kimhak 2010-09-27 17:38
សួស្តី​ បង ខ្ញុំមានចំងល់ខ្លះចង់សួបងថា​ នូវ​ពេល​ដែលយើងបញ្ចូល​ Google Fonts API យើង​គ្រាន់តែបញ្ចូល​ code នេះ ​ ​ទៅក្នុង រឺក៏​បញ្ចូល​ code ដែលមាន​ css ​

body {
font-family: 'Hanuman', serif;
font-size: 20px;
}


:zzz ខ្ញុំនឹងរងចាំកាឆ្លើយតបរបស់បង៕
ឆ្លើយ​តប | ឆ្លើយ​តប​សម្រង់ | សម្រង់
 
 
0 # Administrator 2010-09-27 19:04
អរគុណ​នូវ​ចំណាប់​អារម្មណ៍
ខ្ញុំ​នឹង​​ព្យាយាម​សរសេរ​អត្ថបទ​ផ្សេង​ទៀត​អំពី​វិធី​ប្រើ​ពុម្ព​អក្សរ​ Google Font API នេះ​បង្កប់​ក្នុង​ទំព័រ​បណ្ដាញ ​ផ្សេង​ដោយ​ឡែក​ពីរ​អត្ថបទ​នេះ ។
ព័ត៌មាន​បន្ថែម​សូម​អាន
ឆ្លើយ​តប | ឆ្លើយ​តប​សម្រង់ | សម្រង់
 
 
0 # សុថេត 2010-10-08 22:30
ដំណក​ស្រង់ khmerbotra៖
ខ្ញុំ​បាន​បើក​ទស្សនា​គេហ​ទំព័រ​ដែល​បាន​បង្កប់អក្សរ​ខ្មែរ​យូនី​កូដ​ Google Font API នេះ​ឃើញ​ថាមិន​អាចអាន​ភាសា​ខ្មែរ​បាន​ដោយ​ប្រើ​ Browser Intenet Explorer 8
អ្នក​ទំនង​ជា​ត្រូវ​ចុច ប៊ូតុង​ ស្រស់ "Refresh F5" ឬ "Compatibility View" ខាង​ស្ដាំ​ដៃ​របារ​អាសយដ្ឋាន​រាង​ដូច​ក្រដាស​រហែក​ជាពីរ​ ទៅ​មើល​ក្រែង​វា​ដំណើរ​ការ ។ ខ្ញុំ​ប្រើ​វា​ ក្នុង IE 8 ដែល​ភ្ជាប់​មក​ជា​មួយ​របស់ Window 7 ឃើញ​ថា​វា​ដំណើរ​ការ​ល្អ ។
ឆ្លើយ​តប | ឆ្លើយ​តប​សម្រង់ | សម្រង់
 
 
0 # សុថេត 2010-10-08 22:34
ដំណក​ស្រង់ សុផល៖
សូមអរគុណ
ប៉ុន្តែវាអាចsupport ជាមួយ Mac OS ទេ

ខ្ញុំ​គ្មាន មែឃ៍​ ប្រើ​នឹង​គេ​ទេ​ ប៉ុន្តែ​ថ្ងៃ​មុន​ខ្ញុំ​បាន​សាក​បើក​គេហទំព័រ​នេះ​ក្នុង​ មេឃ៍​ ឃើញ​ថា​វា​ដំណើរ​ការ​បាន​ គ្រាន់​តែ​ប៊ូតុង​ខ្លះ​ពុំ​ទាន់​បង្ហាញ​អក្សរ​បាន​ល្អ គឺ​ត្រូវ​កំណត់​ក្នុង CSS ឱ្យ​ប៊ូតុង​ទាំង​នោះ​ក៏​ត្រូវ​តែ​ font-family: Hanuman ដែរ​ហើយ​ទើប​អាច​ដំណើរការ​បាន​ល្អ ។
ឆ្លើយ​តប | ឆ្លើយ​តប​សម្រង់ | សម្រង់
 
 
0 # narin 2010-12-12 02:15
ខ្ញុំបានបង្កើតវេបសាយផ្ទាល់ខ្លួនមួយ(www.mediakh.com) ដោយប្រើ Google fonts API ឃើញថា វាដំណើរការល្អណាស់នៅក្នុង IE & Firefox ប៉ុន្តែមិនទាន់ដើរនៅក្នុង Chrome ទេ។ ខ្ញុំកំពុងឆ្ងល់ថា Chrome ជារបស់ Google ហេតុអ្វីបានជាមិន support ជាមួយ Google Font Directory??? បើមានបងប្អូនណាដឹងពីមូលហេតុ ឬក៏ដឹងពីគន្លឹះសំរាប់ធ្វើអោយFonts Khmer Unicode (Hanuman) ដើរជាមួយ Chrome សូមជួយណែនាំផង។
ឆ្លើយ​តប | ឆ្លើយ​តប​សម្រង់ | សម្រង់
 
 
0 # chhorn chansophal 2010-12-27 16:39
ជំរាបសួរបាទ! ខ្ញុំមានបញ្ហាមួយទាក់ទងនឹងការដាក់ចញ្ចូលពុម្ភអក្សរខ្មែរយូនីកូដ ក្រៅពីវិធីរបស់ GoogleAPI នេះ។ បញ្ហានោះគឺការបង្ហាញ ពណ៌របស់ពុម្ភអក្សរមិនច្បាស់នៅលើម៉ាស៊ីនដែលបានដំឡើងយូនីកូដស្រាប់ ហើយមិនបង្ហាញនៅលើ IE ទេ។ ខ្ញុំប្រើ Kh content font ហើយជាមូយ Joomla ដែរ
ឆ្លើយ​តប | ឆ្លើយ​តប​សម្រង់ | សម្រង់
 
 
0 # Sovann Heng 2010-12-27 17:28
ដំណក​ស្រង់ chhorn chansophal៖
ជំរាបសួរបាទ! ខ្ញុំមានបញ្ហាមួយទាក់ទងនឹងការដាក់ចញ្ចូលពុម្ភអក្សរខ្មែរយូនីកូដ ក្រៅពីវិធីរបស់ GoogleAPI នេះ។ បញ្ហានោះគឺការបង្ហាញ ពណ៌របស់ពុម្ភអក្សរមិនច្បាស់នៅលើម៉ាស៊ីនដែលបានដំឡើងយូនីកូដស្រាប់ ហើយមិនបង្ហាញនៅលើ IE ទេ។ ខ្ញុំប្រើ Kh content font ហើយជាមូយ Joomla ដែរ

តើ​លោក​បាន​ធ្លាប់​អាន៖ វិធី​បង្កប់​ខ្មែរ​យូនីកូដ​ក្នុង​ជុំឡា ហើយ​ឬ​នៅ? សូម​ប្រាកដ​ថា​ ពុម្ព​អក្សរ​ប្រភេទ eot របស់​លោក​បាន​កំណត់​ឫស​ URL ត្រឹមត្រូវ បើ​លោក​ប្រើ WEFT 2 ។ ចំណែក​ឯ​ពុម្ព​អក្សរ​មិន​សូវ​ច្បាស់ សូម​ប្រើ​ ទំហំ​ពុម្ព​អក្សរ​ក្នុង CSS ដើម្បី​ពង្រីក​ឱ្យ​ធំ​ទៅ​មើល​ក្រែង​លោក​អាច​ជួយ​បាន ។
ឆ្លើយ​តប | ឆ្លើយ​តប​សម្រង់ | សម្រង់
 

បន្ថែម​មតិយោបល់


កូដ​សុវត្ថិភាព
ស្រស់

ចំនួន​អ្នក​ទស្សនា

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterថ្ងៃនេះ2061
mod_vvisit_counterម្សិលមិញ2371
mod_vvisit_counterសប្ដាហ៍​នេះ7182
mod_vvisit_counterសប្ដាហ៍​មុន15772
mod_vvisit_counterខែ​នេះ46165
mod_vvisit_counterខែ​មុន47134
mod_vvisit_counterគ្រប់​ថ្ងៃ657133
ថ្ងៃនេះ៖ 23 ឧសភា ឆ្នាំ 2012

នរណា​នៅ​លើ​បណ្ដាញ

យើង​មាន ភ្ញៀវ51នាក់ លើ​បណ្ដាញ