Untitled document

facebook_icon

ភាសា​អង់គ្លេស

ក្តាចុច​សិប្បនិម្មិត​ភាសា​ខ្មែរ​លើ​ Joomla

ក្ដារ​ចុច​សិប្បនិម្មិត​ភាសា​ខ្មែរ​ លើ​ប្រព័ន្ធ​គ្រប់គ្រង​មាតិកា​ជុំឡា

សូម​មើល​គំរូ៖ http://vogel.km-kh.com/km/search

khmer_virtual_keyboard_on_joomla

លោក​អ្នក​ពិត​ជា​ធ្លាប់​ឃើញ​ក្ដារ​ចុច​ខ្មែរ​យូនីកូដ​នៅ​លើ​គេហទំព័រ​របស់​ក្រុម​ហ៊ុន​ហ្គូហ្គល ៖ google.com.kh

 

khmer_virtual_keyboard_on_google.com.kh

ប៉ុន្តែ​ក្ដារ​ចុច​ភាសា​ខ្មែរ​របស់​ ហ្គូហ្គល​ នេះ​អ្នក​ទំនង​ជា​ពុំ​អាច​ប្រើ​បាន​ទេ​​ ប្រសិន​បើ​កុំព្យូទ័រ​អ្នក​ទស្សនា​ពុំ​មាន​ពុម្ពអក្សរ​ខ្មែរ​យូនីកូដ​​ដំឡើង​​ជា​មុន ។

ខាង​ក្រោម​សូម​បង្វែរ​ចំណាប់​អារម្មណ៍​របស់​លោក​អ្នក​ទៅ​រក​ប្លង់​ក្ដារ​ចុច​ភាសា​ខ្មែរ​ខាង​ដើម​វិញ ។

ក្ដារ​ចុច​សិប្បនិម្មិត​នេះ​​បង្ហាញ​ខ្លួន​ជា​រាង​ក្ដារ​ចុច​តូច ពេល​ចុច​លើ​ក្ដារ​នេះ​ វា​នឹង​បង្ហាញ​នូវ​រូបរាង​ក្ដារ​ចុច​ទាំង​ស្រុង ហើយ​អាច​ឱ្យ​អ្នក​ជ្រើស​ប្រភេទ​ក្ដារ​ចុច​ពី​បញ្ជី​ធ្លាក់​ចុះ ។

ក្ដារ​ចុច​នេះ​​បាន​​ដំណើរ​ការ​ដោយ​ផ្អែក​លើ​ JavaScript ដែល​បាន​អភិវឌ្ឍន៍​ដោយ​លោក GreyWyvern ជនជាតិ​កាណាដា​ ទទួល​យក​ ព័ត៌មាន​បន្ថែម​សូម​អាន

ក្ដារ​ចុច​នេះ​ត្រូវ​បាន​បន្ថែម​គ្រឿង​ឱ្យ​ក្លាយ​ជា ម៉ូឌុល​របស់​ជុំឡា​ ដោយ Martin Podolak ហើយ​អាច​ទាញ​យក​បាន​ពី៖ http://podolak.net/en/webdesign/multilingual-virtual-keyboard-for-joomla

ប្លង់​ក្ដារ​ចុច​ជា​ភាសា​ខ្មែរ

ប្លង់​​ក្ដារ​ចុច​​ខាង​លើ​មាន​ប្រមាណ​ជា​ ៤៨ ប្រភេទ ប៉ុន្តែ​មក​ដល់​ពេល​សរសេរ​​អត្ថបទ​នេះ​នៅ​ពុំ​ទាន់​មាន​ប្លង់​ក្ដារ​ចុច​សម្រាប់​ ភាសា​ខ្មែរ​នៅ​ឡើយ ហេតុ​ដូច្នេះ​ លោក ​ហេង សុវណ្ណ​ ក៏​បាន​បង្កើត​ប្លង់​ក្ដារ​ចុច​នេះ​ឡើង ដោយ​យក​លំនាំ​តាម​ប្លង់​ក្ដារ​ចុច​របស់​ NiDa

លោក សុវណ្ណ​ បាន​បង្ហើប​ឱ្យ​ដឹង​ថា​ប្លង់​ក្ដារ​ចុច​ភាសា​ខ្មែរ​នេះ​មាន​លក្ខណៈ​ពិសេស​ដូច​ជា៖

  • អាច​វាយ​បញ្ចូល​ខ្មែរ​យូនីកូដ​បាន​នៅ​ត្រង់​វាល​បញ្ចូល​ (Input Field) ដោយ​ពុំ​ចាំបាច់​មាន​ប្លង់​ក្ដារ​ចុច​ខ្មែរ​យូនីកូដ​នៅ​លើ​កុំព្យូទ័រ​របស់​អ្នក​ទស្សនា
  • អាច​ប្រើ​ប្លង់​ក្ដារ​ចុច​បាន​ដោយ​ពុំ​ចាំបាច់​ដំឡើង​ពុម្ពអក្សរ​ខ្មែរ​យូនីកូដ​ជាមុន (ប៉ុន្តែ​បើ​ចង់​ប្រើ​ប្លង់​​ភាសា​ Burmese ទំនង​ជា​ត្រូវ​មាន​ពុម្ពអក្សរ​នោះ​ជា​មុន​សិន)
  • បង្កប់​ពុម្ពអក្សរ Hanuman Google Font API លើ​ប្លង់​ក្ដារ​ចុច​ភាសា​ខ្មែរ

ហេតុ​អ្វី​បាន​ជា​ ប្លង់​ក្ដារ​ចុច​ភាសា​ខ្មែរ​នេះ​ពុំ​ទាន់​​ដាក់​ចែក​ចាយ?

ពីព្រោះ​ វា​ស្ថិត​ក្នុង​ដំណាក់​កាល​ស្លាក​ល្បង​នៅ​ឡើយ​ ហើយ​ត្រូវ​ការ​ជួយ​ជ្រោមជ្រែង​សាកល្បង​ពី​អស់លោក​អ្នក ​សូម​អញ្ជើញ​សាក​ល្បង ហើយ​ផ្តល់​មតិយោបល់​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទំព័រ​នេះ ទៅ​តាម​ប្រភេទ​ភាសា​នៃ​ទំព័រ (ខ្មែរ ឬ​ អង់គ្លេស) ។

បញ្ហា​រក​ឃើញ​នឹង​កំពុង​ដោះស្រាយ

ពុំ​ទាន់​អាច​ប្រើ​គ្រាប់​ចុច​ គម្លាត​ពុំ​អាច​បំបែក​បាន (NBSP) Left Alt + Space នៅ​ឡើយ ។

នៅ​ថ្ងៃ​ខាង​មុខ​បើ​​ពេលវាលា​អំណោយ​ផល លោក​សុវណ្ណ​ នឹង​ បង្កើត​ជា​ កម្មវិធី​ជំនួយ​ដើម្បី​ឱ្យ​ប្លង់​ក្តារ​ចុច​ខ្មែរ​នេះ​ អាច​ប្រើ​ជា​មួយ កម្មវិធី​និពន្ធ​ផ្សេងៗ​ ដូច​ជា TinyMCE, JCE, JCK ក្នុង Joomla ។

ជូនពរ​រីករាយ​ថ្ងៃ​បិណ្ឌ​ភ្ជុំ!

កែ​ចុងក្រោយ​នៅ ថ្ងៃសុក្រ ទី08 តុលា ឆ្នាំ2010 ម៉ោង22:13

 

មតិ​យោបល់  

 
0 # សុថេត 2010-10-08 22:07
ការងារ​នៅ​វិល​ជុំ​វិញ​ជើងក្រាន​ភាសា​ខ្មែរ?
ភាសា​ខ្មែរ​ពុំ​សូវ​និយម​ប្រើ​ប៉ុន្មាន​ទេ ភាគច្រើន​ខ្មែរ​ឆ្លើយ​ឆ្លង​គ្នា​តែ​ជា​ភាសា​អង់គ្លេស​ទៅ​ហើយ បើ​ពាក្យ​ណា​គេ​មិន​ចេះ​ ឬ​ចង់​លេង​ស្តាយ៍​បន្តិច​គេ​សុខ​ចិត្ត​ប្រើ​ អង់គ្លេស បារាំង ឡាតាំង​ ជា​ខ្មែរ​វិញ ។
ប៉ុន្តែ​ដើម្បី​ភាសា​ខ្មែរ​យើង​ មាន​ក្ដារ​ចុច​បែប​នេះ​ក៏​ល្អ​ម្យ៉ាង​ដែរ​ មែន​ទេ? យ៉ាង​ហោច​ណាស់​ទុក​គ្រាន់​ដាក់​តាំង​ឱ្យ​គេ​មើល​ថា​មាន​ភាសា​ខ្មែរ :lol:
ឆ្លើយ​តប | ឆ្លើយ​តប​សម្រង់ | សម្រង់
 
 
+1 # លី​ សុវណ្ណរ៉ា 2010-10-09 22:29
សំរាប់​ខ្ញុំ ខ្ញុំ​មាន​ការ​ពេញចិត្ត​ជា​ខ្លាំង​នៅ​ពេល​ដែល​បានឃើញ ភាសាខ្មែរ​មាន​វាសនា​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។​​ខ្ញុំ​មិនដែល គិត​ថា​គ្រាន់​បើ​ជាង​អត់​នោះ​ទេ ផ្ទុយទៅវិញ ខ្ញុំ​គិត​ថា​វា​ជា​ការ ចាំបាច់​ខ្លាំង​ណាស់ សំរាប់​ភាសាខ្មែរ នៅ​ប្រព័ន្ធ​អ៊ីនធឺណិត។ ខ្មុំ សូម​កោត​សរសើរ​ចំពោះ​ការងារ​របស់​អស់លោក ដើម្បី​ជួយ សម្រួល​ដល់​ការប្រើប្រាស់​របស់​យើងខ្ញុំ៕
ឆ្លើយ​តប | ឆ្លើយ​តប​សម្រង់ | សម្រង់
 

បន្ថែម​មតិយោបល់


កូដ​សុវត្ថិភាព
ស្រស់

ចំនួន​អ្នក​ទស្សនា

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterថ្ងៃនេះ2055
mod_vvisit_counterម្សិលមិញ2371
mod_vvisit_counterសប្ដាហ៍​នេះ7176
mod_vvisit_counterសប្ដាហ៍​មុន15772
mod_vvisit_counterខែ​នេះ46159
mod_vvisit_counterខែ​មុន47134
mod_vvisit_counterគ្រប់​ថ្ងៃ657127
ថ្ងៃនេះ៖ 23 ឧសភា ឆ្នាំ 2012

នរណា​នៅ​លើ​បណ្ដាញ

យើង​មាន ភ្ញៀវ58នាក់ លើ​បណ្ដាញ