Untitled document

facebook_icon

ភាសា​អង់គ្លេស

ការ​ចុះ​ឈ្មោះ​ជា​អ្នក​និពន្ធ​នៅ​ក្នុង​ទស្សនាវដ្ដី​សហគមន៍​ជូម្ល៉ា

ការ​ស្វាគមន៍

រីករាយ​ណាស់​ដែល​លោក​អ្នក​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​និពន្ធ​អត្ថបទ​​ដែល​ទាក់ទង​នឹង​ជូម្ល៉ា​ជា​ភាសា​ខ្មែរ​ ដើម្បី​ផ្សព្វផ្សាយ​នៅ​លើ​ស្ថាន​បណ្ដាញ​ទស្សនាវដ្ដី​សហគមន៍​ជូម្ល៉ា!

ការ​ដាក់​ស្នើ​ប្រធាន​បទ​ពុំ​មែន​ជា​ភាសា​អង់គ្លេស

ប្រសិន​បើ​​តាម​រយៈ http://magazine.joomla.org/topics/item/116-international_splash_page នេះ​ លោក​បាន​បំពេញ​​និង​ដាក់​ស្នើ​រួច​ម្តង​ហើយ

នោះ​យើង​ខ្ញុំ​អ្នក​សម្របសម្រួល​ JCM ផ្នែក​ភាសា​ខ្មែរ នឹង​ទទួល​បាន​ការ​ជូន​ដំណឹង​មួយ​អំពី​ការ​បំពេញ​នេះ ។

សូម​ជ្រាប​ថា​សូម​ដាក់​ស្នើ​ប្រធាន​បទ​នេះ​ ធ្វើ​តែ​ម្តង​ជា​ការស្រេច​ ពីព្រោះ​យើង​ខ្ញុំ​គ្រាន់តែ​ចង់​បាន​ឈ្មោះ និង​អ៊ីមែល​របស់​អ្នក​ប៉ុណ្ណោះ ។

ចុះ​ឈ្មោះ​ក្លាយ​ជា​អ្នក​និពន្ធ​នៅ JCM

សូម​​ប្រើ​ឈ្មោះ និង អ៊ីមែល​ដែល​បាន​បំពេញ​ក្នុង​ការ​ដាក់​ស្នើ​ប្រធាន​បទ​ខាងលើ​ មក​ចុះ​ឈ្មោះ​នៅ​ឯ៖ http://magazine.joomla.org/authorlogin/register

ដើម្បី​ក្លាយ​ជា​អ្នក​និពន្ធ ។ បន្ទាប់​ពី​គណនី​អ្នក​បាន​ធ្វើ​ឱ្យ​សកម្ម​តាម​រយៈ​អ៊ីមែល​របស់​អ្នក​រួច​ហើយ​ នោះ​​អ្នក​អាច​កត់ត្រា​ចូល http://magazine.joomla.org/authorlogin រួច​សរសេរ​អត្ថបទ​បាន​ហើយ ។

បង្កើត​អត្ថបទ​ថ្មី

  • កត់ត្រា​ចូល​ JCM
  • ចុច​លើ Add new item ដើម្បី​បន្ថែម​អត្ថបទ​ថ្មី

    add_new_item_JCM
  • ចុច F11 ដើម្បី​មើល​ពេញ​អេក្រង់ គឺ​ងាយស្រួល​សរសេរ​បំពេញ បើ​ពុំ​នោះ​ទេ ប៊ូតុង Save និង Cancel ហាក់​ត្រូវ​បាន​កំបាំង​ដោយ​ផ្នែក ។
  • ចុច Toggle sidebar ដើម្បី​លាក់ ឬ​បង្ហាញ​ផ្ទាំង​ Details ។ លាក់​ផ្ទាំង​នេះ​ អាច​ឱ្យ​អ្នក​មាន​កន្លែង​ទូលាយ​សម្រាប់​សរសេរ​អត្ថបទ ។

    add_new_item_JCM_in_khmer_details

  • Title បំពេញ​ចំណងជើង​ជា​ភាសា​ខ្មែរ
  • Title Alias ចំណងជើង​ផ្សេង​ទៀត​សម្រាប់​ប្រើ​ក្នុង​របា​អាសយដ្ឋាន ត្រូវ​តែ​បំពេញ​ដូច​អត្ថន័យ​នៃ​ភាសា​ខ្មែរ​ជា​ភាសា​អង់គ្លេស
  • Published កំណត់​យក No ។ ពីព្រោះ​អត្ថបទ​របស់​អ្នក​ត្រូវ​ពិនិត្យ​ដោយ​អ្នក​កែសម្រួល​ផ្នែក​ភាសា​ខ្មែរ​ជាមុន​សិន​មុន​បោះពុម្ពផ្សាយ ហើយ​ម៉្យាង​ទៀត​អ្នក​ក៏​ពុំ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​បោះពុម្ពផ្សាយ​ដែរ ។
  • Category ជ្រើស​យក Submitted articles bucket ធុង​ដាក់​អត្ថបទ​សំណើរ ដើម្បី​ទទួល​ការ​ពិនិត្យ​មុន​ចេញ​ផ្សាយ ។
  • Author alias ត្រង់​នេះ សូម​ទុក​ចន្លោះ​ចោល​ទទេ​ជា​ការ​ល្អ​ជាង ។
  • Tag ត្រង់​ Available Tags សូម​ជ្រើស​យក​ពាក្យ Khmer រួច​ចុច Add ដើម្បី​បន្ថែម​ពាក្យ​ខ្មែរ​នេះ ទៅ​កាន់ Selected Tags ។ អ្នក​អាច​បន្ថែម​ ស្លាក​ផ្សេង​ទៀត​ទៅ​តាម​ដែល​អ្នក​គិត​ថា​អត្ថបទ​របស់​អ្នក​មាន​ខ្លឹមសារ​ចម្បង​ត្រូវ​នឹង​បណ្ដា​ស្លាក​ទាំង​នោះ ។
  • ធ្វើ​ការ​បំពេញ​អត្ថបទ​របស់​អ្នក ហើយ​អ្នក​ត្រូវ​ចុច​រក្សាទុក​រាល់​ពេល​អ្នក​គិត​ថា​សរសេរ​បាន​ច្រើន​ហើយ ប្រការ​ក្រែងលោ​បាត់បង់​ដោយយថាហេតុ ។
  • ក្រោយ​ពេល​រក្សា​ទុក​រួច ចុច Cancel ដើម្បី​បិទ​ប្រអប់​និពន្ធ​អត្ថបទ ។

កែសម្រួល​អត្ថបទ​របស់​អ្នក

អត្ថបទ​របស់​អ្នក​អាច​ត្រូវ​បាន​រក្សា​ទុក​សិន ហើយ​អ្នក​ចង់​បន្ត​ ឬ​ធ្វើ​ការ​កែសម្រួល

  • កត់ត្រាចូល JCM
  • ចុច​ត្រង់ My page ពេល​នោះ​អ្នក​នឹង​ឃើញ​អត្ថបទ​របស់​អ្នក​ទាំង​អស់
  • ចុងលើ​ប៊ូតុង​រូប​ប៊ិច​សរសេរ​លើ​ក្រដាស់​ខ្មៅ ដើម្បី​កែសម្រួល​អត្ថបទ​របស់​អ្នក ។

    edit_my_article_in_JCM

សូម​ជូន​ពរ​អ្នក​រីករាយ​ក្នុង​ភាព​ជា​អ្នក​និពន្ធ​ អត្ថបទ​ជូម្ល៉ា ផ្នែក​ភាសា​ខ្មែរ ក្នុង​ទស្សនាវដ្តី​សហគមន៍​​ជូម្ល៉ា!

កែ​ចុងក្រោយ​នៅ ថ្ងៃអង្គារ ទី14 កញ្ញា ឆ្នាំ2010 ម៉ោង22:13

 

ចំនួន​អ្នក​ទស្សនា

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterថ្ងៃនេះ2050
mod_vvisit_counterម្សិលមិញ2371
mod_vvisit_counterសប្ដាហ៍​នេះ7171
mod_vvisit_counterសប្ដាហ៍​មុន15772
mod_vvisit_counterខែ​នេះ46154
mod_vvisit_counterខែ​មុន47134
mod_vvisit_counterគ្រប់​ថ្ងៃ657122
ថ្ងៃនេះ៖ 23 ឧសភា ឆ្នាំ 2012

នរណា​នៅ​លើ​បណ្ដាញ

យើង​មាន ភ្ញៀវ57នាក់ លើ​បណ្ដាញ