Untitled document

facebook_icon

ភាសា​អង់គ្លេស
ការបង្រៀនJoomlaផ្នែក​បន្ថែមJoom!Fish

ទង់ជាតិ​ភាសា​ខ្មែរ​ក្នុង​ JoomFish

ការ​បកប្រែ​កញ្ចប់​ភាសា​ខ្មែរ​សម្រាប់​សមាសភាគ JoomFish! ទើប​តែ​មាន​ក្នុង​កំណែ 2.0.4 ហើយ​អ្នក​អភិវឌ្ឍន៍​ JoomFish! ផ្ទាល់​ពុំ​ទាន់​បាន​ដាក់​បញ្ចូល​ទង់ជាតិ​គ្រប់​ប្រទេស​នៅ​ឡើង ហេតុ​ដូច្នេះ​ ក្នុង​ JoomFish! 2.0.4 នេះ​ក៏​ពុំ​មាន​ទង់​ជាតិ​ប្រទេស​ខ្មែរ​យើង​នៅ​ឡើយ ។

ក្រោយ​ពី​ដាក់​ស្នើ​កញ្ចប់​ភាសា​ខ្មែរ​សម្រាប់​ជូម​ហ្វីស ២.០.៤ យើងខ្ញុំ​ក៏​បាន​ស្នើ​ផង​ដែរ​សូម​ឱ្យ​អ្នក​អភិវឌ្ឍន៍ ជូមហ្វីស​ ដាក់​បញ្ចូល​នូវ​ទង់​ជាតិ​តំណាង​ភាសា​ខ្មែរ​របស់​កម្ពុជា​ ។ ប៉ុន្តែ​ដោយ​ពេល​នោះ​ សម្រាប់​សមាជិក​ក្លឹប​ (ដែល​បាន​បង់ប្រាក់​ប្រចាំ​ឆ្នាំ​​សម្រាប់​​ទ្រទ្រង់​ការ​អភិវឌ្ឍន៍​ ជូមហ្វីស) ពួកគេ​កំពុង​ប្រើប្រាស់​ ជូមហ្វីស ២.១.៥ ដែល​ត្រៀម​ចេញ​ផ្សាយ​រួច​ស្រេច​ទៅ​ហើយ ហេតុ​នេះ​បាន​ជា​ពន្យារ​ពេល​រហូត​ដល់​ ជូមហ្វីស ២.២​ ទើប​ទង់​ជាតិ​ភាសា​ខ្មែរ​យើង​ត្រូវ​បាន​ដាក់​បញ្ចូល ។
ទោះបីជា​យើង​អាច​ផ្ទុក​ទង់​ជាតិ​យើង​ចូល​ទៅ​ក្នុង​ថត​ទង់ជាតិ​របស់​ជូមហ្វីស ​ដោយ​ខ្លួន​ឯង​យ៉ាង​ណា​ក្ដី ក៏​នៅ​មាន​បង​ប្អូន​យើង​មួយ​ចំនួន​ បាន​សរសេរ​អ៊ីមែល​មក​សួរ​ខ្ញុំ​ថា​ធ្វើ​យ៉ាង​ណា​ទើប​អាច​បង្ហាញ​ទង់​ជាតិ​ កម្ពុជា​យើង ហើយ​ខ្លះ​ស្នើ​ឲ្យ​ខ្ញុំ​បញ្ចូល​ទង់​ជាតិ​ខ្មែរ​ក្នុង​កញ្ចប់​ភាសា​ខ្មែរ​ សម្រាប់​ជូមហ្វីស​ ប៉ុន្តែ​ពេល​នោះ​ខ្ញុំ​នៅ​ពុំ​ទាន់​រក​វិធី​បញ្ចូល​ដោយ​ស្វ័យ​ប្រវត្តិ​បាន ​​ទាំង​នោះ​ហើយ​ជា​កម្លាំង​ចលករ​​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​ដាក់​ស្នើ​បញ្ចូល​ ទង់ជាតិ​កម្ពុជា​ ក៏​ដូច​ជា​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​អ្នកប្រើប្រាស់​ជុំឡា​ និង​ជូមហ្វីស​ជា​ភាសា​ខ្មែរ​ទាំងអស់ ។

ខ្ញុំ​បាន​បញ្ចូល​ទង់ជាតិ​ខ្មែរ​បណ្ដោះអាសន្ន​ក្នុង​ JoomFish! 2.0.4 លោក​អ្នក​អាច​ទាញ​យក​ពី​តំណ​ខាងក្រោម

វិធី​ទី​១—បន្ថែម​/ប្ដូរ​ទង់ជាតិ​ខ្មែរ​ដោយ​ខ្លួន​ឯង

កត់ត្រា​ចូល​ទៅ​ផ្នែក​ខាង​ក្រោយ​នៃ​ជុំឡា​របស់​អ្នក

  1. ផ្ទុក​រូបភាព​ទង់ជាតិ​ខ្មែរ​ដោយ​ប្រើ​កម្មវិធី​គ្រប់គ្រង​មេឌៀ​ចូល​ក្នុង​ថត​រូបភាព (images)​ តាម​រយៈ បណ្ដាញ(Site) → កម្មវិធី​គ្រប់គ្រង​មេឌើ (Media Manager) ។ ឧទាហរណ៍​ ផ្ទុក​ឡើង​នូវ​ទង់ជាតិ​ខ្មែរ​ឈ្មោះ​ថា km-flag.png ចូល​ក្នុង​ថត​ images នៃ​ប្រព័ន្ធ​ជុំឡា​អ្នក ។
  2. រួច​ចូល​ទៅ​សមាសភាគ (Components) → Joom!Fish → ភាសា (Languages)
  3. ត្រង់​ឈ្មោះ​ឯកសារ​រូបភាព (Image filename) សម្រាប់​ភាសា​ខ្មែរ​ សូមវាយ​បញ្ចូល (km-flag.pgn)

    Set Khmer Flag for Joom!Fish
  4. ជា​ចុង​ក្រោយ​សូម​ចុច​ អនុវត្ត (Apply) ឬ រក្សាទុក (Save) ដើម្បី​រក្សា​ការ​ផ្លាស់​ប្ដូរ​​ទង់ជាតិ​របស់​អ្នក ។

បើ​អ្នក​បាន​ផ្ទុក​រូប​ចូល​ក្នុង​ថត stories ក្នុង images វិញ នោះ​ត្រង់​​ឈ្មោះ​ថត​ឯកសារ​រូបភាព​ ត្រូវ​បំពេញ​ដោយ stories\km-flag.pnp​ វិញ ។

វិធី​ទី២—ផ្ទុក​រូបភាព km.gif ឡើង​ដោយ​ដៃ

ក្រោយ​ពី​តំឡើង​ជុំហ្វីស​កំណែ​ថ្មី​ចុង​ក្រោយ​សម្រាប់ ជុំឡា១.៥ រួច​មក​អ្នក​អាច​ផ្ទុក​រូបភាពទង់​ជាតិតំណាង​ភាសា​ខ្មែរ km.gif (ដែល​ពុំ​មែន kh.gif) ចូល​ទៅ​កាន់​ថត {ស្ថាន​បណ្ដាញ​អ្នក}/components/com_joomfish/images/flags នោះ​​ជា​ការ​ស្រេច ដែល​ត្រង់​វាល "ឈ្មោះ​ឯកសារ​រូបភាព"​ របស់ Khmer (Cambodia) មិន​ត្រូវ​ពុំ​បំពេញ​អ្វី​ទាំងអស់ គឺ​ត្រូវ​ចន្លោះ​ចោល​ទទេ ។

ជូនពរ​អ្នក​ដាក់ ឬ​ផ្លាស់​ប្តូរ​ទង់ជាតិ​សម្រាប់​ភាសា​ខ្មែរ​យើង​បាន​ជោគជ័យ!

កែ​ចុងក្រោយ​នៅ ថ្ងៃច័ន្ទ ទី28 មីនា ឆ្នាំ2011 ម៉ោង14:29

 

មតិ​យោបល់  

 
0 # malivan 2011-06-25 16:24
Please update Joomfish for joomla1.6
ឆ្លើយ​តប | ឆ្លើយ​តប​សម្រង់ | សម្រង់
 
 
0 # ខាន់ ដារ៉ា 2012-02-24 17:24
សូមជំរាបសួរអ្នកទាំងអស់គ្នា!
ខ្ញុំមានបញ្ហាមួយចំនួនក្នុងការបកប្រែភាសាខ្មែរសំរាប់ជុំឡាវើស៊ិន ១.៦ ខ្ញុំមិនអាចរកឧបករណ៍ជំនួយបន្ថែមកំណែប្រែសោះ ហើយ ខ្ញុំក៏មិនដឹងពីរបៀបប្រើ JoomFish ជុំឡាវើស៊ិន ១.៦។ ខ្ញុំសូមអ្នក Developer Khmer ទាំងអស់ធើ្វការជួយ Develope ឧបករណ៍ជំនួយបន្ថែម ជាពិសេសឧបករណ៍ជំនួយបន្ថែម JoomFish ដើម្បីអោយវាគាំទ្រជុំឡាវើស៊ិន ១.៦។​ ជាពិសេសជាងនេះទៅទៀត ដើម្បីអោយភាសាខ្មែរយើង មានការរីកចម្រើនដូចទៅនិងបស្ចិមប្រទេសដែរ។
ជាចុងក្រោយ ខ្ញុំសូមអរគុណដលចែករំលែកជារៀងមកៗ!
ឆ្លើយ​តប | ឆ្លើយ​តប​សម្រង់ | សម្រង់
 

បន្ថែម​មតិយោបល់


កូដ​សុវត្ថិភាព
ស្រស់