ក្នុងបណ្ដាពុម្ពទាំងឡាយរបស់ជុំឡាតែងភ្ជាប់មកជាមួយនូវទីតាំងម៉ូឌុលជាច្រើនផ្សេងៗគ្នាដូចជា៖
- debug (ទីតាំងបង្ហាញកំហុស)
- breadcrumb (ទីតាំងទំព័រ)
- footer (បាតកឋា)
- left (ឆ្វេង)
- right (ស្ដាំ)
- syndicate
- user1-2-3...
- top (កំពូល)
- ...
ប៉ុន្តែក្នុងចំណោមទីតាំងទាំងនោះអាចពុំមែនជាទីតាំងដែលសមតាមបំណងលោកអ្នកប្រាថ្នាចង់បាន ។
ខាងក្រោមនេះយើងនឹងបន្ថែមទីតាំងម៉ូឌុលមួយឈ្មោះថា "jf-lang-selection" ក្នុងគោលបំណងសម្រាប់ដាក់ម៉ូឌុលជ្រើសរើស ឬប្ដូរភាសារបស់ សមាសភាគជុំឡាមួយឈ្មោះថា JoomFish ។
កែសម្រួល index.php របស់ពុម្ពជុំឡាដោយបន្ថែមទីតាំងម៉ូឌុលថ្មី
- កត់ត្រាចូលឆាកខាងក្រោយរបស់ជុំឡាអ្នក
- សមាសភាគ (Extensions) → កម្មវិធីគ្រប់គ្រងពុម្ព (Template Manager)
- ត្រង់ឈ្មោះពុម្ព (Template Name) សូមចុចលើឈ្មោះពុម្ពណាមួយដែលអ្នកចង់បន្ថែមទីតាំងម៉ូឌុល (ឧទា. rhuk_milkyway) រួចចុចលើប៊ូតុង កែសម្រួល HTML (Edit HTML)
បន្ថែមកូដម៉ូឌុលថ្មីទៅក្នុង index.php របស់ពុម្ពជុំឡា
សូមបន្ថែមកូដខាងក្រោមនៅកន្លែងដែលសមគួរក្នុងចន្លោះរវាង <body>...</body> (ស្ថិតក្រោមម៉ូឌុល user4)
ក្នុងករណីដែលអ្នកពុំបានប្រើប្រាស់ទីតាំងបង្កើតថ្មីនេះ ឬពុំបានចាត់តាំងម៉ូឌុលនេះឱ្យបង្ហាញនៅម៉ឺនុយមួយចំនួន ពេលនោះវានឹងបង្ហាញកូដដូចខាងក្រោម៖
ហេតុដូចច្នេះដើម្បីជៀសវាងការផ្ទុកកូដម៉ូឌុលចុះ ដោយឥតប្រយោជន៍ក្នុងករណីខាងលើយើងអាចបន្ថែមដូច PHP ដូចតទៅ៖
មានន័យថាក្នុងករណីពុំមែនវត្តមាននៃទីតាំងម៉ូឌុល jf-lang-selection ទេ នោះនឹងពុំបង្ហាញកូដដែលពុំចាំបាច់ឡើយ ។
ពន្យល់អំពីរចនាប័ទ្មក្នុងជួរ "inline style" ដែលបានប្រើ
- style="position: fixed; /*មានទីតាំងនៅនឹងថ្កល់មួយកន្លែង បើទោះជាប្រើរបាររមូរចុះឡើង*/
- right: 0; /*ស្ថិតនៅខាងស្ដាំមានគម្លាតសូន្យពីរបាររមូរខាងស្ដាំ*/
- top: 45%; /*គម្លាតពីផ្នែកខាងលើនៃកម្មវិធីរុករកគឺ ៤៥%*/
- visibility: visible; /*អាចមើលឃើញ*/
កែចុងក្រោយនៅ ថ្ងៃពុធ ទី13 តុលា ឆ្នាំ2010 ម៉ោង23:05


មតិយោបល់
សូមអរគុណច្រើន ឥឡូវខ្ញុំធ្វើបានដូចបំណងហើយ! ជូនពរ អ្នកទាំងអស់គ្នាធ្វើបានជោគជ័យដូចខ្ញុំដែរ!
ផ្ដល់ RSS សម្រាប់មតិយោបល់ចំពោះប្រកាសនេះ