Untitled document

facebook_icon

ភាសា​អង់គ្លេស

បង្កើត​ចំណងជើង​ធំ​មាន​គូសបន្ទាត់​វែង​ពីក្រោម

ខាងក្រោម​នេះ​ជា​ចំណង​ធំ​គំរូ​ដែល​មាន​គូស​បន្ទាត់​វែង​ពីក្រោម ។ លំនាំ​បែប​នេះ​មាន​ប្រើ​ជា​ច្រើន​កន្លែង​នៅ​លើ​គេហទំព័រ​របស់​សហគមន៍​ជូម្ល៉ា ។

  • ចំណងជើង​មាន​ទំហំ 1.5 em មាន​ពណ៌ #FC8F30
  • បន្ទាត់​ខាង​ក្រោម​ គឺ​ជា​ស៊ុម​ដែល​បង្ហាញ​តែ​បន្ទាត់​ផ្នែក​ខាងក្រោម ក្នុង​សម្រាស់ 1 px និង មាន​ពណ៌ #B9CADB

នេះ​ជា​ចំណងជើង​ធំ​មាន​គូស​បន្ទាត់​វែង​ពីក្រោម

បន្ត​ទៅ​ទៀត​យើង​នឹង​ប្រើ​កម្មវិធី​និពន្ធ JCE ដើម្បី​បង្កើត​នូវ​ចំណង​ជើង​ខាង​លើ​ដោយ​អនុវត្តន៍​ទៅ​លើ​ស្លាក​កថាខណ្ឌ <p> ដោយ​ប្រើ​រចនាប័ទ្ម​ CSS ដូច​តទៅ៖

  • ដំបូង​សូម​វាយ​ចំណង​ជើង​របស់​អ្នក​ក្នុង​កថាខណ្ឌ ហើយ​ដាក់​ទ្រនិច​ក្នុង​ចន្លោះ​ចំណងជើង​នោះ
  • នៅ​ផ្នែក​ខាងក្រោម​នៃ​កម្មវិធី​និពន្ធ ផ្នែក​ទីតាំង​ ចុច​លើ​ ស្លាក​ p នោះ​ចំណងជើង​របស់​អ្នក​នឹង​ត្រូវ​បាន​ជ្រើស​ក្នុង​កថាខណ្ឌ​ទាំងមូល
  • នៅ​លើ​របារ​ឧបករណ៍ JCE ចុច​លើ​ប៊ូតុង "កែសម្រួល​រចនាប័ទ្ម CSS" ដែល​មាន​រូប​អក្សរ A ពីរ​ត្រួត​លើ​គ្នា

    header_with_long_underline
  • នោះ​បង្អួច​ ​"កែសម្រួល​រចនាប័ទ្ម CSS" ​នឹង​បង្ហាញ ​ហើយ​ចុច​លើង​ផ្ទាំង "​អត្ថបទ" ​រួច​បំពេញ​​​ដូច​រូប​ខាង​ក្រោម៖

    header_with_long_underline_choos_color

  • បន្ទាប​មក​ចុច​លើ​ផ្ទាំង "​ស៊ុម"​ រួច​ដោះ​ជម្រើស​ពី​មុខ​ពាក្យ​ "ដូច​គ្នា​ទាំង​អស់" និង​បំពេញ​ដូច​រូប​ខាង​ក្រោម៖

    header_with_long_underline_choos_color_line
  • ដើម្បី​កំណត់​គម្លាត​រវាង​បន្ទាត់​ចំណងជើង​ធំ និង កថាខណ្ឌ​ដែល​នៅ​ខាងក្រោម​បន្ទាត់​នោះ យើង​ចូល​ទៅ​ផ្ទាំង "ប្រអប់"

    header_with_long_underline_padding_line
  • ជា​ចុង​ក្រោយ​ចុច​ប៊ូតុង "អនុ​វត្ត" ដើម្បី​មើល​លទ្ធផល​ជា​​មុន​ ឬ​ ចុច​លើ​ប៊ូតុង "បន្ទាន់​សម័យ​" ដើម្បី​យល់​ព្រម ​និង​ បិទ​ប្រ​អប់ ​"កែសម្រួល​រចនាប័ទ្ម CSS"

 

កែ​ចុងក្រោយ​នៅ ថ្ងៃសៅរ៍ ទី18 កញ្ញា ឆ្នាំ2010 ម៉ោង14:45

 

បន្ថែម​មតិយោបល់


កូដ​សុវត្ថិភាព
ស្រស់

ចំនួន​អ្នក​ទស្សនា

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterថ្ងៃនេះ2026
mod_vvisit_counterម្សិលមិញ2371
mod_vvisit_counterសប្ដាហ៍​នេះ7147
mod_vvisit_counterសប្ដាហ៍​មុន15772
mod_vvisit_counterខែ​នេះ46130
mod_vvisit_counterខែ​មុន47134
mod_vvisit_counterគ្រប់​ថ្ងៃ657098
ថ្ងៃនេះ៖ 23 ឧសភា ឆ្នាំ 2012

នរណា​នៅ​លើ​បណ្ដាញ

យើង​មាន ភ្ញៀវ55នាក់ លើ​បណ្ដាញ