ដោយសារក្រុមអ្នកបកប្រែយើងខ្ញុំរវល់នឹងភារកិច្ចដើម្បីចិញ្ចឹមជីវិតផ្ទាល់ខ្លួន គ្មានមធ្យោបាយអ្វីក្រៅពីទុកកិច្ចការសហគមន៍ឲ្យនៅមួយឡែកសិនឡើយ ។ យើងបានចំណាយពេល២ថ្ងៃពេញ (៦–៧មករា ឆ្នាំ២០១២)នាចុងសប្ដាហ៍ដើម្បីកែសម្រួលកញ្ចប់ភាសាខ្មែរជុំឡា១.៧.០ មកជាកញ្ចប់ភាសា ១.៧.៣ នៅលើគម្រោងបកប្រែដែលបានរក្សាទុកលើ webtranslateit.com ។
ក្រោយពីបញ្ចប់ជាស្ថាពរយើងបានសាកល្បងដោយប្រើបរិយាកាសដូចខាងក្រោម៖
- Window 7 Home Prenium 64bit
- Apache 2.2.21
- MySQL 5.5.16
- PHP 5.3.8
ដំឡើងកញ្ចប់ភាសាខ្មែររួចពេលចូលទៅកាន់ Extensions > Language Manager > ផ្ទាំង Installed-Administrator > ជ្រើសយក Khmer (Cambodia) រួចចុចឆ្នុច Default នឹងបង្ហាញកំហុសដូចខាងក្រោម៖
Notice: iconv() [function.iconv]: Detected an illegal character in input string in D:\wamp\www\j173\libraries\joomla\utilities\string.php on line 562
វិធីដោះស្រាយជាបណ្ដោះអាសន្នគឺត្រូវចូលទៅកាន់ជួរទី៥៦២នោះរួចធ្វើការកែសម្រួលដោយបន្ថែមសញ្ញា@នៅមុខ iconv ដូចខាងក្រោម៖
return @iconv($from_encoding, $to_encoding.'//TRANSLIT', $source);ក្រោយពីរក្សាទុក ហើយធ្វើការស្រស់ទំព័រ យើងឃើញថាកំហុសក៏ត្រូវបានបាត់ទៅវិញ ។
ជាចុងក្រោយយើងបានធ្វើការសាកល្បងក្នុងបរិយាកាសដដែលដោយគ្រាន់តែប្ដូរទៅប្រើ PHP 5.3.1 វិញ ឃើញថាពុំមានកំហុសអ្វីកើតឡើងទេ ។
ហេតុដូច្នេះ ជាជំហានបឋម យើងសន្និដ្ឋានថាកញ្ចប់ភាសាខ្មែរមានបញ្ហាជាមួយ PHP 5.3.8 និង iconv របស់វា ។
យើងខ្ញុំសុំពេលបន្តិចទៀតដើម្បីពិនិត្យស្ថានភាពកំហុសនេះឡើងវិញ ហើយនឹងចេញផ្សាយ km-KH_joomla_lang_full_1.7.3v1.zip ជាផ្លូវការ ។
កែចុងក្រោយនៅ ថ្ងៃច័ន្ទ ទី09 មករា ឆ្នាំ2012 ម៉ោង09:53















មតិយោបល់
សូមអរគុណ។
ផ្ដល់ RSS សម្រាប់មតិយោបល់ចំពោះប្រកាសនេះ