កញ្ចប់ភាសាខ្មែរសម្រាប់ Joomla 1.6.1 រង់ចាំដល់ថ្ងៃនេះ (២៣ មីនា ២០១១) ទើបចេញផ្សាយពេញលេញជាលើកដំបូង ក្រោមការខំប្រឹងប្រែងរបស់បណ្ដា សមាជិកស្ម័គ្រចិត្តបកប្រែភាសាខ្មែរយើង
- ទំព័រវឌ្ឍនភាពបកប្រែសូមចុចទីនេះ ។
- ទាញយកកញ្ចប់ភាសាសូមចុចទីនេះ ដែលទីនេះអ្នកអាចសរសេរសារលើកទឹកចិត្ត ឬ រិះគន់ផ្សេងៗ
- ទំព័រគម្រោងបកប្រែលើបណ្ដាញ
ឯកសារបកប្រែសរុបមាន ២២៧ ដែលចែកជា៣ផ្នែក៖
- ដំឡើង (៣)
- ស្ថានបណ្ដាញ (៦៧)
- អ្នកគ្រប់គ្រង (១៥៧)
បានប្រើប្រាស់ការបកប្រែពីកំណែ ១.៥.២២ ចំនួន ៣៧% គឺ ៦៧% ទៀតត្រូវបានបកប្រែបន្ថែម ។
ការបកប្រែបានប្រព្រឹត្តិទៅលើប្រព័ន្ធគ្រប់គ្រងការបកប្រែរបស់ Webtranslateit.com
កង្វះខាត ពិតជានៅមានច្រើន ដើម្បីបង្កើនគុណភាពបកប្រែ សូមលោកអ្នកជួយទុកការរិះគន់ឲ្យបានច្រើនក្នុងប្រធានបទនេះលើវេទិកាភាសាខ្មែរ របស់ joomla.org យើងខ្ញុំរីករាយនឹងទទួលយកដើម្បីធ្វើការកែសម្រួលឲ្យកញ្ចប់ភាសានេះ កាន់តែប្រសើរឡើង ដើម្បីឈានទៅរកការទទួលស្គាល់ជារួម ក៏ដូចជាដើម្បីពង្រឹងនិងពង្រីកគុណភាពខ្មែរមូលដ្ឋានីយកម្មភាសាបណ្ដា កម្មវិធីផ្សេងទៀត ។
កែចុងក្រោយនៅ ថ្ងៃពុធ ទី23 មីនា ឆ្នាំ2011 ម៉ោង21:38













