Untitled document

facebook_icon

ភាសា​អង់គ្លេស

Joomla!® ១.៦ បាន​មកដល់​ហើយ!

Joomla 1.6

Joomla!® 1.6 ប្រកាស​ចេញ​ផ្សាយ​ (សេចក្ដី​ប្រកាស​នៅ​គេហទំព័រ Joomla.org )

ឥឡូវ​ Joomla! ® 1.6 អាច​ទាញ​យក​ភ្លាមៗ​បាន ។ កំណែ​Joomlaថ្មី​នេះ​គឺ​មាន​បញ្ចូល​អនុភាព​ខ្លាំង​ជាង​មុន​​ ងាយ​គ្រប់គ្រង​ជាង​មុន​ និង​ជម្រើស​ច្រើន​ដែល​ពុំ​ធ្លាប់​ពី​មុន​មក ។ កម្មវិធី​ជាច្រើន​បាន​កសាង​ពី​គ្រឹះ​ឡើងវិញ​ ការ​ចេញ​ផ្សាយ​កំណែ ​Joomla ​ចុង​ក្រោយ​នេះ​នឹង​ធ្វើ​ឱ្យ​រីក​រាយ​ខ្លាំង​ចំពោះ​អ្នក​បង្កើត​តំបន់​បណ្ដាញ​ធម្មតា​ក្នុង​ពេល​ជួយ​ដល់​សហគ្រាស​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​ទាំង​ឡាយ​ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ជួយ​បង្កើត​នូវ​ស្ថាន​បណ្ដាញ​ អន្ត​បណ្ដាញ​ក្នុង​ និង​កម្មវិធី​ផ្សេងៗ​ទៀត​សម្រាប់​ទីផ្សារ​រៀង​ខ្លួន​របស់​ពួក​គេ ។ ការ​បង្កើត​អនុភាព​តាមរយៈ​ភាព​ងាយ​ស្រួល​នោះ​ Joomla ​ធានា​នូវ​ឋានៈ​របស់​ខ្លួន​ក្នុង​នាម​ជា​ប្រព័ន្ធ​គ្រប់គ្រង​មាតិកា​ក៏​មាន​ប្រជាប្រិយភាព។

កែ​ចុងក្រោយ​នៅ ថ្ងៃច័ន្ទ ទី17 មករា ឆ្នាំ2011 ម៉ោង12:00

 

ចុះ​ឈ្មោះ​រៀន​ Joomla ដោយ​ឥត​គិត​ថ្លៃ​

សមាជិក​​ស្ម័គ្រ​ចិត្ត​ក្នុង​ក្រុម​អ្នក​ប្រើប្រាស់​ជុំឡា​នៅ​កម្ពុជា​ គាំទ្រ​ដោយ​ NiDA មាន​គម្រោង​នឹង​ផ្តល់​ការ​បង្រៀន​ដោយ​ឥត​យក​កម្រៃ​នៅ​ខេត្ត​រតនគិរី

ទីកន្លែង៖ សាល​ប្រជុំ​នៃ​សកលវិទ្យាល័យ​ BBU សាខា​ខេត្ត​រតនគិរី

កាលបរិច្ឆេទ៖ ថ្ងៃ​សៅរ៍ ទី២៧ ខែ​វិច្ឆិកា ឆ្នាំ ២០១០

អាសយដ្ឋាន​ចុះឈ្មោះ៖ http://khmerjoomla.org/en/contact-us/training-registration.html

អ្នក​តំណាង​៖ សហការ​រៀបចំ ដោយ​ សាលា​បណ្ដុះបណ្ដាល​ជំនាញ​ពិសេស​អ៊ីហ្សរ៉ាវ៉ូហ្គែល លោក ហេង សុវណ្ណ (017-282852) តំណាង​ក្រុម​ខ្មែរ​ជុំឡា​នៅ​ខេត្ត​រតនគិរី ។

លទ្ធផល​ក្រោយ​វគ្គសិក្សា៖ http://vogel.km-kh.org/en/school/news/70-year-2010/668-joomla-training-in-ratanakiri-province

កែ​ចុងក្រោយ​នៅ ថ្ងៃអាទិត្យ ទី05 ធ្នូ ឆ្នាំ2010 ម៉ោង17:49

 

រីករាយ​ខួបកំណើត​ Joomla!

ថ្ងៃ​នេះ​ជា​ខួបកំណើត​ទី​៥​ឆ្នាំ​របស់ Joomla! ។

នា​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០០៥ ស្ថាន​បណ្ដាញ joomla.org ត្រូវ​បាន​ដាក់​បង្ហោះ ។ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ឈ្មោះ Joomla! ត្រូវ​បាន​ស្គាល់​ទូទាំង​ពិភពលោក ។ ខាងក្រោម​នេះ​ជា​រូបភាព​លទ្ធផល​អេក្រង់​ស្វែង​រក​ពាក្យ​ "joomla" របស់​ហ្គូហ្គល (Google) មុន​ពេល​បង្ហោះ ។

Joomla ៥ ឆ្នាំ​ក្រោយ​មក

ឥឡូវ​នេះ​ Joomla ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​កម្មវិធី​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ក្នុង​ពិភពលោក ។

កែ​ចុងក្រោយ​នៅ ថ្ងៃសុក្រ ទី03 កញ្ញា ឆ្នាំ2010 ម៉ោង08:25

 

ចំនួន​អ្នក​ទស្សនា

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterថ្ងៃនេះ372
mod_vvisit_counterម្សិលមិញ1158
mod_vvisit_counterសប្ដាហ៍​នេះ2544
mod_vvisit_counterសប្ដាហ៍​មុន7416
mod_vvisit_counterខែ​នេះ26275
mod_vvisit_counterខែ​មុន30140
mod_vvisit_counterគ្រប់​ថ្ងៃ518371
ថ្ងៃនេះ៖ 23 កុម្ភៈ ឆ្នាំ 2012

នរណា​នៅ​លើ​បណ្ដាញ

យើង​មាន ភ្ញៀវ14នាក់ លើ​បណ្ដាញ