ឥឡូវនេះយើងខ្ញុំកំពុងបកប្រែកញ្ចប់ភាសាខ្មែរជុំឡា១.៦ (Joomla 1.6) ជាភាសាខ្មែរ ។
ឥឡូវនេះយើងខ្ញុំបានបញ្ចប់៖
- ការដំឡើង (installation)
- ស្ថានបណ្ដាញ (site)
- អ្នកគ្រប់គ្រង (admin កំពុងបកប្រែ)
យើងខ្ញុំត្រូវការអ្នកស្ម័គ្រចិត្ដចូលរួមបកប្រែ និងពិនិត្យឡើងវិញ ។ ចំពោះអ្នកដែលស្ម័គ្រចិត្តចូលរួម ហើយសកម្មក្នុងការបកប្រែនឹងត្រូវបានរក្សាឈ្មោះទុកនៅឯ៖
- Translation Contributors (គេហទំព័រកិត្តិយសរបស់សហគមន៍ជុំឡាសម្រាប់កំណែ ១.៦)
- កិត្តិយសសម្រាប់ការបកប្រែ Joomla ១.៦ លើបណ្ដាញ km-KH.com យើងនេះ ។
មុននឹងផ្តើមបកប្រែលើប្រព័ន្ធ WTI សូមអាន វិធានបកប្រែជុំឡា១.៦
ខាងក្រោមនេះយើងខ្ញុំសូមស្នើជួយបកប្រែពាក្យថ្មីដូចខាងក្រោម៖
A
Array (ចំនួនក្រុម)
D
Database (ឃ្លាំងទិន្នន័យ)
I
instantiate (Could not instantiate mail function.)
P
- Profile (ប្រវត្តិសង្ខេប)
- Profiling (វិភាគ)
R
- RSS (Really Simple Syndication)
- Real time (ទាន់ហេតុ, បន្តផ្ទាល់)
S
- Spam (សាររំខាន, ស្ពែម)
- Spambot (យន្តរំខាន, យន្តផ្ញើសាររំខាន)
- Spammer (ជនរំខាន, ជនសាររំខាន, ស្ពែមជន)
- Syndicate (ផ្ដុំព័ត៌មាន)
- Sponor by (ឧបត្ថម្ភដោយ)
T
- Thumbnail (រូបសង្ខេប) ឧ. small/medium/large thumbnail រូបសង្ខេបតូច/មធ្យម/ធំ
- Track (ស្នាមដាន)
- Track Impressions
N
- Navigation (របារនាំទិស)
- Nav view search
- News Feed (ចំណីព័ត៌មាន)
- No ... selected (ពុំបានជ្រើសរើស...)
W
- Waypoint (ចំណុចឆ្លងកាត់) Display the profiling waypoints.
- Wrapper (បង្ខំចុះបន្ទាត់)
- Wrapper width with opened additional columns in per cent
P
Powered by (គាំទ្រដោយ, គាំទ្របច្ចេកទេសដោយ) [Khmerbotra]
...
Something successfully done. eg. Article successfully saved ឯកសាររក្សាទុកបានជោគជ័យ View Access Levels successfully removed កម្រិតសិទ្ធិមើលដកចេញបានជោគជ័យ
បើលោកអ្នកមានចំណាប់អារម្មណ៍ក្នុងការចូលរួមបកប្រែ ឬ បញ្ចេញមតិយោបល់ក្នុងការបកប្រែ សូមមេត្តាផ្ដល់ យោបល់បកប្រែខាងក្រោម៖
កែចុងក្រោយនៅ ថ្ងៃអាទិត្យ ទី13 មីនា ឆ្នាំ2011 ម៉ោង22:13


មតិយោបល់
សូមអរគុណចំពោះយោបល់របស់សុផល ដែលគាំទ្រឱ្យមានការបកប្រែតាមសូរ ឧ. អ៊ីមែល, ប្លក់, វិបសាយ, ... ។ គោលបំណងយើងខ្ញុំគឺព្យាយាមប្រែពាក្យតាមន័យជាភាសាខ្មែរ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន អាចស្ដាប់បាន ហើយខ្លី ជាជំហានចុងក្រោយបើពុំអាចប្រែកើតទេ នោះយើងនឹងជ្រើសយកការប្រែតាមសូរ ។
សូមមានមតិយោបល់ក្នុងពាក្យថា Powered by ដំណើរការដោយ, បានដំណើរការដោយ
ហើយមានពាក្យមួយទៀតដែលខ្ញុំគិតថាមិនគួរប្រើពាក្យវែងពេកដូចជា Spam = ស្បាម, ស្បែម, ស្ប៉ែម, សារមេរោគ (ដែលកន្លងមកប្រែថាសារឥតបានការ, អ៊ីម៉េលឥតបានការ ហ្នឹងខ្ញុំគិតថានេះមិនម៉ែនជាការបកប្រែនោះទេវាអធិប្បាយទៅហើយ)
សូមអរគុណដែលបានជួយជំរុញ ក៏ដូចជាការលើកទឹកចិត្ត ។
ដំណកស្រង់ Khmerbotra៖
បានកត់ត្រាទុកខាងលើ ហើយបើយើងយក Powered by=គាំទ្របច្ចេកទេសដោយ តើលោកយល់យ៉ាងណាដែរ?
ដំណកស្រង់ Khmerbotra៖
Spam=ស្ពែម, សាររំខាន ; Spammer=ជនរំខាន, ស្ពែមជន តើលោកយល់យ៉ាងណាដែរ?
ផ្ដល់ RSS សម្រាប់មតិយោបល់ចំពោះប្រកាសនេះ