ពុម្ព bee5 បានភ្ជាប់មកជាមួយជុំឡា ១.៦ ដោយឥតគិតថ្លៃ ពេលប្រើប្រាស់ពុម្ពនេះយើងនឹងសង្កេតឃើញពាក្យថា "Powered by Joomla!®" នៅលើស្ថានបណ្ដាញខាងមុខរបស់អ្នក ដែលជាទូទៅអ្នកអាចនឹងចង់ដកវាចេញ ។
យើងមានពីរវិធីសាស្រ្ត៖
កែសម្រួលកូដក្នុង index.php របស់ពុម្ព
{ថតឫសជុំឡារបស់អ្នក}/templates/bee5/index.php ត្រង់ជួរទី 278-279-280
លុបជួរទាំងបីខាងលើចេញរក្សាទុក index.php រួចបញ្ជូនទៅកាន់ម៉ាស៊ីនបម្រើបណ្ដាញរបស់អ្នកដោយប្រើកម្មវិធី FTP ណាមួយក៏បាន ។
ដំឡើងពុម្ព beez5 ដែលបានកែសម្រួលរួច
អ្នកអាចទាញយកពុម្ព beez5_removed_powered_by_joomla.zip រួចដំឡើងវាម្ដងទៀត ដើម្បីជាន់លើ ពុម្ព beez5 ដែលមានស្រាប់
កញ្ចប់ហ្ស៊ីបនេះកើតឡើងដោយលុបជួរទី ២៧៨, ២៧៩ និង ២៨០ ក្នុងឯកសារ index.php ចេញ រួចបង្ហាប់ឯកសារទាំងអស់ក្នុងថត {ថតឫសជុំឡារបស់អ្នក}/templates/bee5 ទៅជាកញ្ចប់ហ្ស៊ីបតែមួយ គឺ beez5_removed_powered_by_joomla.zip ។
កែចុងក្រោយនៅ ថ្ងៃព្រហស្បតិ៍ ទី17 មីនា ឆ្នាំ2011 ម៉ោង05:42
