ថ្ងៃនេះជាខួបកំណើតទី៥ឆ្នាំរបស់ Joomla! ។
នាថ្ងៃទី១ កញ្ញា ឆ្នាំ២០០៥ ស្ថានបណ្ដាញ joomla.org ត្រូវបានដាក់បង្ហោះ ។ ចាប់តាំងពីថ្ងៃនោះមក ឈ្មោះ Joomla! ត្រូវបានស្គាល់ទូទាំងពិភពលោក ។ ខាងក្រោមនេះជារូបភាពលទ្ធផលអេក្រង់ស្វែងរកពាក្យ "joomla" របស់ហ្គូហ្គល (Google) មុនពេលបង្ហោះ ។

Joomla ៥ ឆ្នាំក្រោយមក
ឥឡូវនេះ Joomla ជាគម្រោងមួយក្នុងចំណោមគម្រោងកម្មវិធីដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងពិភពលោក ។
ប្រមាណជា ២.៥% នៃស្ថានបណ្ដាញដំណើរការនៅលើ Joomla ។ ជូម្ល៉ាត្រូវបានប្រើប្រាស់ដោយបណ្ដាអង្គភាពធំៗដូចជា Apple, McDonald's អង្គការសហប្រជាជាតិ និងដោយមនុស្សរាប់លាន់អ្នកសម្រាប់ក្រុមហ៊ុន ការកម្សាន្ត និង សប្បុរសធម៌របស់ពួកគេ ។
ធ្វើដូចម្ដេចទើបចាប់ផ្ដើមពីតូចតាចបានមកដល់ដូចសព្វថ្ងៃនេះ? អ្នក
Joomla ជាកម្មសិទ្ធិ និងប្រតិបត្តិដោយសហគមន៍ ១០០% ។
Joomla គ្មានសហគ្រាសទន់ផ្សងរកស៊ីនៅពីក្រោយខ្លួនទេ ។ Joomla គ្មានក្រុមហ៊ុនមេ គ្មាន អ្នកម្ចាស់ហ៊ុន និងគ្មានវិនិយោគិននៅពីក្រោយខ្លួនឡើយ ។ Joomla គ្មាននាយកប្រតិបត្តិ គ្មាន អ្នកប្រើអំណាចផ្ដាច់ការ និងគ្មានម្ចាស់ទេ ។ ជូម្ល៉ាមានអ្នក ។
- អ្នក សំដៅយក បណ្ដាសមាជិក២០ រូបនៃក្រុមអភិវឌ្ឍន៍ដំបូងដែលបានស្ថាបនា Joomla ។
- អ្នក សំដៅយក មនុស្សជាង១០លានអ្នក ដែលបានទាញយក ឬដំឡើង Joomla ។
- អ្នក សំដៅយកបណ្ដាអ្នកអភិវឌ្ឍន៍ ២៣៣៤ រូបដែលបានសរសេរជាង ៥៥០០ផ្នែកបន្ថែម សម្រាប់ Joomla ។
- អ្នក សំដៅយកបណ្ដាអ្នកបង្កើតស្ថានបណ្ដាញដែលបានប្រើ Joomla ដើម្បីបង្កើត ស្ថានបណ្ដាញដ៏អស្ចារ្យ ។
- អ្នក សំដៅយកបណ្ដាអ្នករចនាដែលបង្កើតពុម្ពដ៏ស្រស់ស្អាត និងខ្លាំងពូកែ ។
- អ្នក សំដៅយកអ្នកសរសេរកូដដែលសរសេរ និងថែទាំស្នូលរបស់ Joomla ។
- អ្នក សំដៅយកមនុស្ស ២៣៤៨ រូបដែលបានរាយការណ៍បញ្ហា ដាក់ស្នើបំណះ និង ធ្វើការកែតម្រូវចំពោះស្នូល ។
- អ្នក សំដៅយកអ្នកស្ម័គ្រចិត្តដែលបានបូជារក្សាដំណើរការស្ថានបណ្ដាញគ្រួសារ joomla.org ។
- អ្នក សំដៅយក អ្នកស្ម័គ្រចិត្តដែលរួមវិភាគទាន ដោយឆ្លើយនឹងបណ្ដាសំណួរក្នុងជូម្ល៉ា និងក្រុមនិងវេទិកាតំបន់ ។
- អ្នក សំដៅយកបណ្ដាអ្នករួមវិភាគទានចំពោះ ទស្សនាវដ្ដីសហគមន៍ជូម្ល៉ា! ។
- អ្នក សំដៅយកអ្នកដែលបានបម្រើការក្នុងបណ្ដាក្រុមការងារ Joomla និងក្នុងក្រុមប្រឹក្សា បញ្ហាកូដបើកទូលាយ (Open Source Matters board) ។
- អ្នក សំដៅយកអ្នកឧបត្ថម្ភ ការអភិវឌ្ឍន៍ & សហគមន៍, និងអ្នកវិភាគទានជាហិរញ្ញវត្ថុ ចំពោះគម្រោងនេះ ។
- អ្នក សំដៅយកបណ្ដា ក្រុមបកប្រែ ដែលបានបកប្រែ Joomla ទៅជា 64+ ភាសា ។
- អ្នក សំដៅយកក្រុមហ៊ុនរាប់រាយក្នុងចំណោម១០០០ក្រុមហ៊ុនដែលបានបង្កើតជំនួញយ៉ាងជោគជ័យក្រោមជំនួយរបស់ Joomla ។
- អ្នក សំដៅយកជំនួបមនុស្សរាប់ពាន់នាក់នៅឯ ២៧៧ក្រុមអ្នកប្រើប្រាស់ជូម្ល៉ា ដែលបានចុះបញ្ជី និង ព្រឹត្តិការណ៍ទិវា Joomla! ពាសពេញសកលលោក ។
សូមអរគុណអ្នកសម្រាប់៥ឆ្នាំដ៏អស្ចារ្យ!
យើងអាចរួមគ្នាបន្តកសាងកម្មវិធីឆ្នើម និងសហគមន៍រុងរឿងរាប់ឆ្នាំទៅមុខទៀត ។
កែចុងក្រោយនៅ ថ្ងៃសុក្រ ទី03 កញ្ញា ឆ្នាំ2010 ម៉ោង08:25
