សូមស្វាគមន៍មកកាន់ពិភពខ្មែរមូលដ្ឋាននីយកម្ម!
គេហទំព័រយើងខ្ញុំស្ថិតក្នុងការស្ថាបនានៅឡើយ ។ ទីនេះអ្នកនឹងអាចរកឃើញ៖
បើលោកអ្នកមានចំណាប់អារម្មណ៍ក្នុងការរួមអភិវឌ្ឍន៍ស្ថានបណ្ដាញនេះ សូមទាក់ទងតាមរយៈអ៊ីមែល មកយើងខ្ញុំ ។
សូមលោកអ្នកអញ្ជើញមកម្តងទៀតក្នុងពេលឆាប់ៗខាងមុខ!
ឧបត្ថមដោយ៖ សាលាបណ្ដុះបណ្ដាលជំនាញពិសេសអ៊ីហ្សរ៉ាវ៉ូហ្គែល ក្រុងបានលុង ខែត្ររតនគិរី កម្ពុជា ។
Joomla សម្រាប់សកលលោកទាំងមូល ភាសាខ្មែរសម្រាប់កម្ពុជាយើងតែមួយ
សូមចូលរួមបកប្រែ ជូម្ល៉ា សមាសភាគ កម្មវិធីបន្ថែមផ្សេងទៀតសម្រាប់ ជូម្ល៉ា! សូមបញ្ចេញយោបល់ទីនេះដើម្បីចូលរួមបកប្រែ
បើលោកអ្នកមានបញ្ហាក្នុងការដំឡើង និងប្រើប្រាស់កញ្ចប់ភាសាខ្មែរសម្រាប់ជុំឡា ២.៥ សូមអាន "កញ្ចប់ភាសាខ្មែរសម្រាប់ជុំឡា២.៥" ។
កែចុងក្រោយនៅ ថ្ងៃអង្គារ ទី13 មីនា ឆ្នាំ2012 ម៉ោង14:50
ដោយសារក្រុមអ្នកបកប្រែយើងខ្ញុំរវល់នឹងភារកិច្ចដើម្បីចិញ្ចឹមជីវិតផ្ទាល់ខ្លួន គ្មានមធ្យោបាយអ្វីក្រៅពីទុកកិច្ចការសហគមន៍ឲ្យនៅមួយឡែកសិនឡើយ ។ យើងបានចំណាយពេល២ថ្ងៃពេញ (៦–៧មករា ឆ្នាំ២០១២)នាចុងសប្ដាហ៍ដើម្បីកែសម្រួលកញ្ចប់ភាសាខ្មែរជុំឡា១.៧.០ មកជាកញ្ចប់ភាសា ១.៧.៣ នៅលើគម្រោងបកប្រែដែលបានរក្សាទុកលើ webtranslateit.com ។
ក្រោយពីបញ្ចប់ជាស្ថាពរយើងបានសាកល្បងដោយប្រើបរិយាកាសដូចខាងក្រោម៖
កែចុងក្រោយនៅ ថ្ងៃច័ន្ទ ទី09 មករា ឆ្នាំ2012 ម៉ោង09:53
កែចុងក្រោយនៅ ថ្ងៃសៅរ៍ ទី17 ធ្នូ ឆ្នាំ2011 ម៉ោង00:07
កញ្ចប់ភាសាខ្មែរសម្រាប់ Joomla 1.6.1 រង់ចាំដល់ថ្ងៃនេះ (២៣ មីនា ២០១១) ទើបចេញផ្សាយពេញលេញជាលើកដំបូង ក្រោមការខំប្រឹងប្រែងរបស់បណ្ដា សមាជិកស្ម័គ្រចិត្តបកប្រែភាសាខ្មែរយើង
កែចុងក្រោយនៅ ថ្ងៃពុធ ទី23 មីនា ឆ្នាំ2011 ម៉ោង21:38
ទីនេះយើងខ្ញុំព្យាយាមប្រមូលផ្ដុំតំណទៅកាន់ សៀវភៅ ឯកសារ ឬភាពយន្តបង្រៀនផ្សេងៗសម្រាប់ជុំឡាកំណែ ១.៦
សៀវភៅអេឡិចត្រូនិក
ភាពយន្តបង្រៀន
បើលោកអ្នកបានដឹងតំណឯកសារបង្រៀនផ្សេងទៀតសូមចែករំលែកដោយទុកយោបល់នៅខាងក្រោមនេះ
សូមអរគុណទុកជាមុន!
កែចុងក្រោយនៅ ថ្ងៃអង្គារ ទី13 មីនា ឆ្នាំ2012 ម៉ោង22:58
Joomla!® 1.6 ប្រកាសចេញផ្សាយ (សេចក្ដីប្រកាសនៅគេហទំព័រ Joomla.org )
ឥឡូវ Joomla! ® 1.6 អាចទាញយកភ្លាមៗបាន ។ កំណែJoomlaថ្មីនេះគឺមានបញ្ចូលអនុភាពខ្លាំងជាងមុន ងាយគ្រប់គ្រងជាងមុន និងជម្រើសច្រើនដែលពុំធ្លាប់ពីមុនមក ។ កម្មវិធីជាច្រើនបានកសាងពីគ្រឹះឡើងវិញ ការចេញផ្សាយកំណែ Joomla ចុងក្រោយនេះនឹងធ្វើឱ្យរីករាយខ្លាំងចំពោះអ្នកបង្កើតតំបន់បណ្ដាញធម្មតាក្នុងពេលជួយដល់សហគ្រាសអាជីវកម្មខ្នាតតូច និងមធ្យមទាំងឡាយឱ្យទទួលបានជោគជ័យក្នុងការជួយបង្កើតនូវស្ថានបណ្ដាញ អន្តបណ្ដាញក្នុង និងកម្មវិធីផ្សេងៗទៀតសម្រាប់ទីផ្សាររៀងខ្លួនរបស់ពួកគេ ។ ការបង្កើតអនុភាពតាមរយៈភាពងាយស្រួលនោះ Joomla ធានានូវឋានៈរបស់ខ្លួនក្នុងនាមជាប្រព័ន្ធគ្រប់គ្រងមាតិកាក៏មានប្រជាប្រិយភាព។
កែចុងក្រោយនៅ ថ្ងៃច័ន្ទ ទី17 មករា ឆ្នាំ2011 ម៉ោង12:00
ឥឡូវនេះយើងខ្ញុំកំពុងបកប្រែកញ្ចប់ភាសាខ្មែរជុំឡា១.៦ (Joomla 1.6) ជាភាសាខ្មែរ ។
ឥឡូវនេះយើងខ្ញុំបានបញ្ចប់៖
យើងខ្ញុំត្រូវការអ្នកស្ម័គ្រចិត្ដចូលរួមបកប្រែ និងពិនិត្យឡើងវិញ ។ ចំពោះអ្នកដែលស្ម័គ្រចិត្តចូលរួម ហើយសកម្មក្នុងការបកប្រែនឹងត្រូវបានរក្សាឈ្មោះទុកនៅឯ៖
មុននឹងផ្តើមបកប្រែលើប្រព័ន្ធ WTI សូមអាន វិធានបកប្រែជុំឡា១.៦
ខាងក្រោមនេះយើងខ្ញុំសូមស្នើជួយបកប្រែពាក្យថ្មីដូចខាងក្រោម៖
Array (ចំនួនក្រុម)
Database (ឃ្លាំងទិន្នន័យ)
instantiate (Could not instantiate mail function.)
Powered by (គាំទ្រដោយ, គាំទ្របច្ចេកទេសដោយ) [Khmerbotra]
Something successfully done. eg. Article successfully saved ឯកសាររក្សាទុកបានជោគជ័យ View Access Levels successfully removed កម្រិតសិទ្ធិមើលដកចេញបានជោគជ័យ
បើលោកអ្នកមានចំណាប់អារម្មណ៍ក្នុងការចូលរួមបកប្រែ ឬ បញ្ចេញមតិយោបល់ក្នុងការបកប្រែ សូមមេត្តាផ្ដល់ យោបល់បកប្រែខាងក្រោម៖
កែចុងក្រោយនៅ ថ្ងៃអាទិត្យ ទី13 មីនា ឆ្នាំ2011 ម៉ោង22:13
Lexiquepro 3.4 បានដាក់បញ្ចូលចំណុចប្រទាក់ភាសាខ្មែរសាកល្បងជាលើកទីមួយ ដែលក្នុងនោះក៏មានដាក់រួមបញ្ចូលនូវពុម្ពអក្សរយូនីកូដខ្មែរឈ្មោះ Khmer OS System ផងដែរ ។
កែចុងក្រោយនៅ ថ្ងៃសៅរ៍ ទី11 ធ្នូ ឆ្នាំ2010 ម៉ោង22:01
ក្ដារចុចសិប្បនិម្មិតជាអ្វី?
គឺជាប្លង់នែក្ដារចុចដែលអាចមើលឃើញទីតាំងគ្រាប់ចុចនីមួយៗ ដែលអាចជួយឱ្យអ្នកអាចវាយបញ្ចូលអត្ថបទក្នុងវាលអត្ថបទ ឬវាលអត្ថបទដោយគ្រាន់តែយកកណ្ដុរចុចលើប្លង់នៃក្ដារចុចភាសានោះ ។
ផលប្រយោជន៍នែក្ដារចុចសិប្បនិម្មិតលើបណ្ដាញនេះ គឺអនុញ្ញាតឱ្យអ្នកទស្សនាគេហទំព័រណាមួយអាចវាយបញ្ចូលភាសាផ្សេងបានដោយពុំចាំបាច់ដំឡើងប្លង់ក្ដារចុចភាសានោះជាមុនឡើយ ។

កែចុងក្រោយនៅ ថ្ងៃសុក្រ ទី22 តុលា ឆ្នាំ2010 ម៉ោង20:49
ក្ដារចុចសិប្បនិម្មិតភាសាខ្មែរ លើប្រព័ន្ធគ្រប់គ្រងមាតិកាជុំឡា
សូមមើលគំរូ៖ http://vogel.km-kh.com/km/search

លោកអ្នកពិតជាធ្លាប់ឃើញក្ដារចុចខ្មែរយូនីកូដនៅលើគេហទំព័ររបស់ក្រុមហ៊ុនហ្គូហ្គល ៖ google.com.kh
កែចុងក្រោយនៅ ថ្ងៃសុក្រ ទី08 តុលា ឆ្នាំ2010 ម៉ោង22:13








![]() | ថ្ងៃនេះ | 2148 |
![]() | ម្សិលមិញ | 1902 |
![]() | សប្ដាហ៍នេះ | 13173 |
![]() | សប្ដាហ៍មុន | 12885 |
![]() | ខែនេះ | 36384 |
![]() | ខែមុន | 47134 |
![]() | គ្រប់ថ្ងៃ | 647352 |