facebook_icon

Khmer (Cambodia)

Become an Author at JCM in Khmer language

សួស្ដី​អ្នក​ទាំងអស់​គ្នា!

យើង​បាន​ជួប​គ្នា​នៅ​ទីនេះ​ប្រហែល​ជា​ និស្ស័យ​ដែល​បាន​ផ្ដល់​ដោយ​ ជូម្ល៉ា (Joomla) ដូច​ជា​ពាក្យ Jumla ដែល​ចេញ​មក​ពី​ភាសា​ស្វាហ៊ីលី​ (Swahili) ដែល​មានន័យ​ថា​ "ទាំងអស់​គ្នា" ឬ " រួមគ្នា" ។

ទស្សនាវដ្ដី​សហគមន៍​ជូម្ល៉ា បាន​ផ្ដល់​ឱកាស​ដល់​បណ្ដា​អ្នក​ ប្រើប្រាស់​ជូម្ល៉ា​នៅ​កម្ពុជា​មាន​លទ្ធភាព​ក្នុងការ​​ក្លាយ​ជា​អ្នក​និពន្ធ​ សម្រាប់​ទស្សនាវដ្ដី​សហគមន៍​ជូម្ល៉ា​ផ្នែក​ភាសា​ខ្មែរ ។ នេះ​ជា​ឆាក​មួយ​ដែល​លោក​អ្នក​អាច​ចែក​រំលែក​អត្ថបទ​ដែល​សរសេរ​ដោយ​អ្នក​ ផ្ទាល់ ឬ​អត្ថបទ​បកប្រែ​ពី​អ្នក​និពន្ធ​ផ្សេងៗ​ក្នុង​សហគមន៍​ជា​ភាសា​ខ្មែរ ។​

ក្នុង ​នាម​ជា​អ្នក​ប្រើប្រាស់​ជូម្ល៉ា​នៅ​កម្ពុជា ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ សូម​យើង​ទាំងអស់​រួមគ្នា​ជួយ​លើក​ស្ទួយ​ និង​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា​ ឲ្យ​បាន​កាន់​តែ​ទូលាយ​មួយ​កម្រិត​ថែម​ទៀត ។

យើង​ពុំ​ទាន់​មាន​ដំណើរការ​ ដាក់​អត្ថបទ​ពេញលេញ​នៅ​ឡើយ ។  Komrade បាន​ទទួល​កិច្ចការ​ក្នុង​ការអភិវឌ្ឍន៍​ធុង​ដាក់​ស្នើ​អត្ថបទ​ពហុ​ភាសា​ដែល​ នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ។

  • ក្លាយ​ជា​អ្នក​និព្ធ-ជំហាន​ជា​បណ្ដោះ​អាសន្ន៖
  • ដាក់​ស្នើ​ចំណងជើង​អត្ថបទ​នៅ​ឯ International Stories >> Submit non-English articles
    មាន​អាសយដ្ឋាន៖ http://magazine.joomla.org/topics/item/116-international_splash_page

    ឧទាហរណ៍៖
    Your name ឈ្មោះ​ពេញ ៖ សែន​ រតនៈ
    Your email address អាសយដ្ឋាន​អ៊ីមែល​អ្នក ៖ This e-mail address is being protected from spambots. You need JavaScript enabled to view it
    Your language ភាសា​អ្នក៖ Khmer (Cambodia)
    Your article subject or question ៖ ជីវិត​ខ្ញុំ​ និង ជូម្ល៉ា!

    រួច​ចុច​ Submit

    ពេល​នោះ​ យើង​ខ្ញុំ​នឹង​ទាក់​ទង​លោក​អ្នក​តាម​អាសយដ្ឋាន​ដែល​លោក​បាន​បំពេញ​ខាង​លើ
  • បើ​មាន​គណនី​រួច​​ហើយ​សូម​កត់ត្រា​ចូល
    http://magazine.joomla.org/authorlogin
    ដើម្បី ​បន្ទាន់​សម័យ​ប្រវត្តិ​សង្ខេប​អ្នក បន្ថែម កែសម្រួល​បណ្ដា​អត្ថបទ​ដែល​ពុំ​ទាន់​បាន​បោះពុម្ពផ្សាយ​របស់​អ្នក ក៏​ដូច​ជា​អាន​បណ្ដា​មតិយោបល់​ផ្សេងៗ​អំពី​អត្ថបទ​របស់​អ្នក​ ។

សំគាល់៖

អ្នក​ពុំ​មាន​សិទ្ធិ​ក្នុង​ការ​បោះពុម្ពផ្សាយ​អត្ថបទ​ឡើយ ពីព្រោះ​អន្តរការី​ផ្នែក​ភាសា​ខ្មែរ​ត្រូវ​ពិនិត្យ​ជាមុន​សិន​ ទើប​ផ្តល់​សិទ្ធិ​បោះពុម្ពផ្សាយ ។
អត្ថបទ​នឹង​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី ១ ខែសីហា ឆ្នាំ ២០១០ ។ បើ​យើង​ពុំ​បាន​ដាក់​ស្នើ​អត្ថបទ​ណា​ទេ នោះ​គេ​នឹង​បិទ​ផ្នែក​ភាសា​ខ្មែរ​វិញ ។

ជូន​ពរ​អ្នក​រីករាយ​ក្នុង​ភាព​ជា​អ្នក​និពន្ធ!

Last Updated on Wednesday, 01 September 2010 11:16

 

Visitor Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday1858
mod_vvisit_counterYesterday2371
mod_vvisit_counterThis week6979
mod_vvisit_counterLast week15772
mod_vvisit_counterThis month45962
mod_vvisit_counterLast month47134
mod_vvisit_counterAll days656930
Today: May 23, 2012

Who's Online

We have 63 guests online