ការបកប្រែកញ្ចប់ភាសាខ្មែរសម្រាប់សមាសភាគ JoomFish! ទើបតែមានក្នុងកំណែ 2.0.4 ហើយអ្នកអភិវឌ្ឍន៍ JoomFish! ផ្ទាល់ពុំទាន់បានដាក់បញ្ចូលទង់ជាតិគ្រប់ប្រទេសនៅឡើង ហេតុដូច្នេះ ក្នុង JoomFish! 2.0.4 នេះក៏ពុំមានទង់ជាតិប្រទេសខ្មែរយើងនៅឡើយ ។
ក្រោយពីដាក់ស្នើកញ្ចប់ភាសាខ្មែរសម្រាប់ជូមហ្វីស ២.០.៤ យើងខ្ញុំក៏បានស្នើផងដែរសូមឱ្យអ្នកអភិវឌ្ឍន៍ ជូមហ្វីស ដាក់បញ្ចូលនូវទង់ជាតិតំណាងភាសាខ្មែររបស់កម្ពុជា ។ ប៉ុន្តែដោយពេលនោះ សម្រាប់សមាជិកក្លឹប (ដែលបានបង់ប្រាក់ប្រចាំឆ្នាំសម្រាប់ទ្រទ្រង់ការអភិវឌ្ឍន៍ ជូមហ្វីស) ពួកគេកំពុងប្រើប្រាស់ ជូមហ្វីស ២.១.៥ ដែលត្រៀមចេញផ្សាយរួចស្រេចទៅហើយ ហេតុនេះបានជាពន្យារពេលរហូតដល់ ជូមហ្វីស ២.២ ទើបទង់ជាតិភាសាខ្មែរយើងត្រូវបានដាក់បញ្ចូល ។
ទោះបីជាយើងអាចផ្ទុកទង់ជាតិយើងចូលទៅក្នុងថតទង់ជាតិរបស់ជូមហ្វីស ដោយខ្លួនឯងយ៉ាងណាក្ដី ក៏នៅមានបងប្អូនយើងមួយចំនួន បានសរសេរអ៊ីមែលមកសួរខ្ញុំថាធ្វើយ៉ាងណាទើបអាចបង្ហាញទង់ជាតិ កម្ពុជាយើង ហើយខ្លះស្នើឲ្យខ្ញុំបញ្ចូលទង់ជាតិខ្មែរក្នុងកញ្ចប់ភាសាខ្មែរ សម្រាប់ជូមហ្វីស ប៉ុន្តែពេលនោះខ្ញុំនៅពុំទាន់រកវិធីបញ្ចូលដោយស្វ័យប្រវត្តិបាន ទាំងនោះហើយជាកម្លាំងចលករដែលជំរុញឲ្យខ្ញុំដាក់ស្នើបញ្ចូល ទង់ជាតិកម្ពុជា ក៏ដូចជាផ្ដល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ជុំឡា និងជូមហ្វីសជាភាសាខ្មែរទាំងអស់ ។
ខ្ញុំបានបញ្ចូលទង់ជាតិខ្មែរបណ្ដោះអាសន្នក្នុង JoomFish! 2.0.4 លោកអ្នកអាចទាញយកពីតំណខាងក្រោម
វិធីទី១—បន្ថែម/ប្ដូរទង់ជាតិខ្មែរដោយខ្លួនឯង
កត់ត្រាចូលទៅផ្នែកខាងក្រោយនៃជុំឡារបស់អ្នក
- ផ្ទុករូបភាពទង់ជាតិខ្មែរដោយប្រើកម្មវិធីគ្រប់គ្រងមេឌៀចូលក្នុងថតរូបភាព (images) តាមរយៈ បណ្ដាញ(Site) → កម្មវិធីគ្រប់គ្រងមេឌើ (Media Manager) ។ ឧទាហរណ៍ ផ្ទុកឡើងនូវទង់ជាតិខ្មែរឈ្មោះថា km-flag.png ចូលក្នុងថត images នៃប្រព័ន្ធជុំឡាអ្នក ។
- រួចចូលទៅសមាសភាគ (Components) → Joom!Fish → ភាសា (Languages)
- ត្រង់ឈ្មោះឯកសាររូបភាព (Image filename) សម្រាប់ភាសាខ្មែរ សូមវាយបញ្ចូល (km-flag.pgn)

- ជាចុងក្រោយសូមចុច អនុវត្ត (Apply) ឬ រក្សាទុក (Save) ដើម្បីរក្សាការផ្លាស់ប្ដូរទង់ជាតិរបស់អ្នក ។
បើអ្នកបានផ្ទុករូបចូលក្នុងថត stories ក្នុង images វិញ នោះត្រង់ឈ្មោះថតឯកសាររូបភាព ត្រូវបំពេញដោយ stories\km-flag.pnp វិញ ។
វិធីទី២—ផ្ទុករូបភាព km.gif ឡើងដោយដៃ
ក្រោយពីតំឡើងជុំហ្វីសកំណែថ្មីចុងក្រោយសម្រាប់ ជុំឡា១.៥ រួចមកអ្នកអាចផ្ទុករូបភាពទង់ជាតិតំណាងភាសាខ្មែរ km.gif (ដែលពុំមែន kh.gif) ចូលទៅកាន់ថត {ស្ថានបណ្ដាញអ្នក}/components/com_joomfish/images/flags នោះជាការស្រេច ដែលត្រង់វាល "ឈ្មោះឯកសាររូបភាព" របស់ Khmer (Cambodia) មិនត្រូវពុំបំពេញអ្វីទាំងអស់ គឺត្រូវចន្លោះចោលទទេ ។
ជូនពរអ្នកដាក់ ឬផ្លាស់ប្តូរទង់ជាតិសម្រាប់ភាសាខ្មែរយើងបានជោគជ័យ!
Last Updated on Monday, 28 March 2011 14:29


Comments
សូមជួយប្រាប់ខ្ញុំផង អរគុណ!
ពេលដែលខ្ញុំឆ្លើយតបអ្នក គឺពុំទាន់មាន joomfish សម្រាប់ជុំឡា១.៧ ឬ២.៥នៅឡើយទេ សូមអានបន្ថែម ។ បើអ្នកចង់បង្កើតគេហទំព័រពហុភាសាដែលពុំសូមមានទំហំធំពេកទេ សូមសាកល្បងប្រើម៉ូឌុល និងកម្មវិធីជំនួយស្នូលរបស់ជុំឡាផ្ទាល់ដែលមានស្រាប់ក្នុងជុំឡាដើម្បីបង្កើតទំព័រជាច្រើនភាសា ។ ទោះជាយ៉ាងនេះក្ដីអ្នកអាចសាកល្បងកំណែអនាគតរបស់ជូមហ្វីសសម្រាប់ជុំឡា២.៥បាន ដោយទាញយកពីទីនេះ ។
RSS feed for comments to this post