ទាញយកកញ្ចប់ភាសាខ្មែរសម្រាប់ Joomla សូមអាន៖ ទាញយកកម្មវិធី Joomla និងកញ្ចប់ភាសា ។
គេនិយមបញ្ចូលកញ្ចប់ភាសាតាមវិធីពីរបែប៖
- ទាញយកកញ្ចប់ភាសាខ្មែរ រួចដំឡើងតាម Upload Package File (ផ្ទុកកញ្ចប់ឯកសារឡើង)
- ចម្លងអាសយដ្ឋានតំណកញ្ចប់ភាសាខ្មែរ រួចដំឡើងតាម Install from URL (ដំឡើងតាមអាសយដ្ឋាន)
ដំឡើងកញ្ចប់ភាសាតាមអាសយដ្ឋាន
- ទៅកាន់គេហទំព័រដែលមានកញ្ចប់ភាសាខ្មែរ

កណ្ដុរស្ដាំលើតំណទាញយកកញ្ចប់ភាសានោះ ហើយជ្រើសយកពាក្យ Copy Link Location (ចម្លងទីតាំងតំណ) - កត់ត្រាចូលឆាកខាងក្រោម ដែលជាទូទៅមានអាសយដ្ឋាន៖ http://yourwebsite/administrator

បំពេញ Username (ឈ្មោះអ្នកប្រើប្រាស់) និង Password (ពាក្យសម្ងាត់) ឱ្យបានត្រឹមត្រូវ រួចចុច Login ដើម្បីកត់ត្រាចូល ។
អ្នកដែលមានសិទ្ធិជាអ្នកគ្រប់គ្រងថ្នាក់ជាន់ខ្ពស់ (Super Manager) ទើបអាចដំឡើងកញ្ចប់ភាសាខ្មែរបាន ។ - Extensions (ផ្នែកបន្ថែម) » Install/Uninstall (ដំឡើង/លុប)

- ត្រង់ផ្នែក Install from URL

ជ្រើសលើ ឬ លុប http:// រួចចុចកណ្តុរស្ដាំជ្រើសយកពាក្យ Paste (បិទភ្ជាប់) ហើយចុច Install (ដំឡើង) - អ្នកនឹងទទួលបានរូបភាពអេក្រង់ប្រហាក់ប្រហែលដូចខាងក្រោម

យើងឃើញពាក្យ Install Language Success បញ្ជាក់ថាការដំឡើងកញ្ចប់ភាសាខ្មែរបានជោគជ័យ ។ ដើម្បីបញ្ជាក់ថាអ្នកមានកញ្ចប់ភាសានេះក្នុងជូម្ល៉ារបស់អ្នកហើយឬនៅ សូមកត់ត្រាចេញ រួចកត់ត្រាចូលម្ដងទៀតដោជ្រើសភាសាខ្មែរដូចរូបខាងក្រោម៖
កត់ត្រាចូលដោយជ្រើស Language (ភាសា) យក Khmer (Cambodia) យើងនឹងឃើញរូបអេក្រង់ខាងក្រោម៖
សូមជួយអបអរដែលលោកអ្នកដំឡើងកញ្ចប់ភាសាខ្មែរបានជោគជ័យ!
ជ័យយោភាសាខ្មែរ!
Last Updated on Wednesday, 22 September 2010 23:46













