facebook_icon

Khmer (Cambodia)

កញ្ចប់​ភាសា​ខ្មែរ​សម្រាប់ Joomla 1.7.3 និង​បញ្ហា​ផ្សេងៗ

Untitled document

ដោយ​សារ​ក្រុម​អ្នកបកប្រែ​យើង​ខ្ញុំ​រវល់​នឹង​ភារកិច្ច​ដើម្បី​ចិញ្ចឹម​ជីវិត​ផ្ទាល់​ខ្លួន គ្មាន​មធ្យោបាយ​អ្វី​ក្រៅ​ពី​ទុក​កិច្ចការ​សហគមន៍​ឲ្យ​នៅ​មួយ​ឡែក​សិន​ឡើយ ។ យើង​បាន​ចំណាយ​ពេល​២​ថ្ងៃ​ពេញ​ (៦–៧​មករា ឆ្នាំ​២០១២)នា​ចុង​សប្ដាហ៍​ដើម្បី​កែសម្រួល​កញ្ចប់​ភាសា​ខ្មែរ​ជុំឡា​១.៧.០​ មក​ជា​កញ្ចប់​ភាសា ១.៧.៣ នៅ​លើ​គម្រោង​បកប្រែ​ដែល​បាន​រក្សា​ទុក​លើ​ webtranslateit.com ។

ក្រោយ​ពី​បញ្ចប់​ជា​ស្ថាពរ​យើង​បាន​សាកល្បង​ដោយ​ប្រើ​បរិយាកាស​ដូច​ខាងក្រោម៖

  • Window 7 Home Prenium 64bit
  • Apache 2.2.21
  • MySQL 5.5.16
  • PHP 5.3.8

ដំឡើង​កញ្ចប់​ភាសា​ខ្មែរ​រួច​ពេល​ចូល​ទៅ​កាន់ Extensions > Language Manager > ផ្ទាំង Installed-Administrator > ជ្រើស​យក Khmer (Cambodia)​ រួច​ចុច​ឆ្នុច Default នឹង​បង្ហាញ​កំហុស​ដូច​ខាងក្រោម៖

Notice: iconv() [function.iconv]: Detected an illegal character in input string in D:\wamp\www\j173\libraries\joomla\utilities\string.php on line 562

វិធី​ដោះស្រាយ​ជា​បណ្ដោះអាសន្ន​គឺ​ត្រូវ​ចូល​ទៅ​កាន់​ជួរទី​៥៦២​នោះ​រួច​ធ្វើការ​កែសម្រួល​ដោយ​បន្ថែម​សញ្ញា@នៅ​មុខ​ iconv ដូច​ខាងក្រោម៖

return @iconv($from_encoding, $to_encoding.'//TRANSLIT', $source);

ក្រោយ​ពី​រក្សាទុក​ ហើយ​ធ្វើការ​ស្រស់​ទំព័រ​ យើង​ឃើញ​ថា​កំហុស​ក៏​ត្រូវ​បាន​បាត់​ទៅ​វិញ ។

ជា​ចុង​ក្រោយ​យើង​បាន​ធ្វើការ​សាកល្បង​ក្នុង​បរិយាកាស​ដដែល​ដោយ​គ្រាន់តែ​ប្ដូរ​ទៅ​ប្រើ PHP 5.3.1 វិញ​ ឃើញ​ថា​ពុំ​មាន​កំហុស​អ្វី​កើត​ឡើង​ទេ ។

ហេតុ​ដូច្នេះ​ ជា​ជំហាន​បឋម យើង​សន្និដ្ឋាន​ថា​កញ្ចប់​ភាសា​ខ្មែរ​មាន​បញ្ហា​ជាមួយ​ PHP 5.3.8 និង iconv របស់​វា ។

យើង​ខ្ញុំ​សុំ​ពេល​បន្តិច​ទៀត​ដើម្បី​ពិនិត្យ​ស្ថាន​ភាព​កំហុស​នេះ​ឡើង​វិញ ហើយ​នឹង​ចេញ​ផ្សាយ​ km-KH_joomla_lang_full_1.7.3v1.zip ជា​ផ្លូវការ ។

Last Updated on Monday, 09 January 2012 09:53

 

Comments  

 
0 # Sourng 2012-02-28 12:35
សូម​ជួយ​ឆ្លើយ​ខ្ញុំ​ផង
ហេតុ​អ្វី​បាន​ជា ខ្ញុំ​មិន​អាច​បង្ហាញ​ ជំរើស​ ភាសា​នៅ​លើ​ ទំព័រ​មុខ​ សំរាប់​ Joomla 1.7.3 ?​
សូម​ជួយ​ដោះ​ស្រាយ​និង​បង្ហាញ​ខ្ញុំ​ផង​ អរគុណ​
Reply | Reply with quote | Quote
 
 
0 # Sovann Heng 2012-03-04 18:07
Quoting Sourng:
សូម​ជួយ​ឆ្លើយ​ខ្ញុំ​ផង
ហេតុ​អ្វី​បាន​ជា ខ្ញុំ​មិន​អាច​បង្ហាញ​ ជំរើស​ ភាសា​នៅ​លើ​ ទំព័រ​មុខ​ សំរាប់​ Joomla 1.7.3 ?​
សូម​ជួយ​ដោះ​ស្រាយ​និង​បង្ហាញ​ខ្ញុំ​ផង​ អរគុណ​

តើ​អ្នក​ចង់​បង្កើត​គេហទំព័រ​ជា​ពីរ​ភាសា​ឬ? បើ​ដូច្នោះ​មែន​លោក​ត្រូវ​បើកប្រើ​ កម្មវិធី​ជំនួយ (System - Language Filter និងSystem - Language Code) បើក​ប្រើ​ម៉ូឌុល (Language Switcher)ដែល​កម្មវិធី​ជំនួយ​និង​ម៉ូឌុល​នេះ​ត្រូវ​បាន​បិទ​ប្រើ​តាម​លំនាំដើម ។ សូម​ជ្រើស​ទីតាំង​សម្រាប់​ម៉ូឌុល​ប្រដាប់​ប្ដូរ​ភាសា​ឲ្យ​បាន​ត្រឹមត្រូវ​ផង ។ វិធី​បង្កើត​ជុំឡា​សម្រាប់​ពហុ​ភាសា​សូម​អាន
Reply | Reply with quote | Quote
 
 
0 # chamroeun 2012-03-15 13:15
សូមគោរព​ KM-KH

សូមជួយបកស្រាយ​ អំពីតារាងនៅក្នុង New Module នៅពេលយើង click new module ថាតើវាមាន មុខងារ​ អ្វីខ្លះ?
Reply | Reply with quote | Quote
 

Add comment


Security code
Refresh

Visitor Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday1823
mod_vvisit_counterYesterday2371
mod_vvisit_counterThis week6944
mod_vvisit_counterLast week15772
mod_vvisit_counterThis month45927
mod_vvisit_counterLast month47134
mod_vvisit_counterAll days656895
Today: May 23, 2012

Who's Online

We have 51 guests online