ដើម្បីបង្កើនគុណភាពក្នុងការបកប្រែក៏ដូចជាស្វែងរកការឯកភាពរវាងអ្នកបកប្រែយើងខ្ញុំសូមកំណត់ដូចខាងក្រោម៖
- បកប្រែជាភាសាខ្មែរដោយប្រើអក្សរព្យាង្គតម្រួត ឧ.
សំរាប់សម្រាប់អោយឲ្យរឺឬសំគាល់សម្គាល់លំអិតលម្អិត... - នាំមុខសញ្ញាខណ្ឌ "។" សូមប្រើ "Alt ស្ដាំ+Spacebar—គម្លាតពុំអាចបំបែកបានធ្វើឲ្យពាក្យចុងក្រោយនៅជាប់នឹងសញ្ញាខណ្ឌដោយមានគម្លាតជានិច្ច" ឧ. យើងស្រលាញភាសាខ្មែរ ។ កុំប្រើ "Shift + Spacebar—គម្លាតអាចបំបែកបានដែលអាចបណ្ដាលឲ្យសញ្ញាខណ្ឌធ្លាក់ចុះមកជួរបន្ទាប់នៅដើមបន្ទាត់តែឯង" មុខសញ្ញាខណ្ឌ ឧ. យើងស្រលាញ់ភាសាខ្មែរ ។
- សម្រង់ទ្វេ (double quote) សូមប្រើ " ជំនួសវិញ ។ ឧ. សូមកំណត់យក "បាទ/ចាស" ដើម្បីជ្រើសភាសាដោយស្វ័យប្រវត្តិ ជាលទ្ធផលនឹងបង្ហាញជា សូមកំណត់យក "បាទ/ចាស" ដើម្បីជ្រើសភាសាដោយស្វ័យប្រវត្តិ
- ក្នុងឯកសារបកប្រែរបស់ជុំឡាកំណែ ១.៦ បានកំណត់យក "_QQ_" មានតម្លៃស្មើនឹង សម្រង់ទ្វេ (double quote) ប៉ុន្តែក្នុងពេលសរសេរអត្ថបទនេះ ប្រព័ន្ធ WTI ពេលនាំចេញឯកសារជា ini បានប្រែទៅជា \"_QQ_\" ដែលនេះជាកំហុសមួយពុំទាន់ដោះស្រាយចេញ ហើយតម្រូវឲ្យប្រធានគម្រោងបកប្រែធ្វើការកែសម្រួលដោយដៃឡើងវិញលើគ្រប់ឯកសារដែលមានស្ថានភាពដូចរៀបរាប់ខាងដើម ។ ហេតុនេះដើម្បីសម្រាលបន្ទុកប្រធានគម្រោង ឬជៀសវាងកំហុសដែលអាចកើតមាន សូមអ្នកបកប្រែទាំងអស់ជំនួស "_QQ_" ដោយ " វិញ ។
- ទ្រង់ទ្រាយខ្សែអក្សរភាសាគឺ A_Key = "Something to translate", ប្រសិនបើ A_Key បញ្ចប់ដោយ DESC អ្នកអាចបកប្រែបែបអធិប្បាយ ប៉ុន្តែបើក្នុងនោះបញ្ចប់ដោយ LABEL សូមអ្នកបកប្រែបែបសង្ខេបខ្លី ។
- សូមអាន សំណើការបកប្រែពាក្យថ្មី ដែលទីនោះអ្នកអាចរួមចំណែកផ្ដល់យោបល់ក្នុងការបកប្រែពាក្យថ្មី ឬដាក់ស្នើសុំយោបល់បកប្រែពាក្យថ្មីណាមួយពីសមាជិកដទៃទៀត ។
- ក្រោយពីបកប្រែ ឬពិនិត្យឯកសារបកប្រែណាមួយចប់ជាស្ថាពរ សូមជូនដំណឹងទៅកាន់ info(at)km-kh.com និងចម្លងជូន translation(at)km-kh.com ដើម្បីឲ្យសមាជិកផ្សេងទៀតអាចធ្វើបច្ចុប្បន្នភាពទំព័រកិត្តិយសសម្រាប់ការបកប្រែ Joomla 1.6 ជូនលោកអ្នក ។
វចនានុក្រមយោងក្នុងការបកប្រែ
- សូមទាញយកពីតំណខាងក្រោមរួចស្រាយកញ្ចប់ដើម្បីដំឡើង
បន្ទាប់មកអ្នកអាចទាញយកឯកសារឃ្លាំងទិន្នន័យពាក្យដែលថ្មីបំផុតបន្ទាន់សម័យរៀងរាល់សប្ដាហ៍ ដើម្បីយកទៅជំនួស - បទ្ធានុក្រម Khmer OS Computer Glossary 4.2
- ចំពោះសមាជិកអាចស្នើប្រើវចនានុក្រមបន្តផ្ទាល់អង់គ្លេសខ្មែរដោយប្រើ lexiquepro ដែលមានមូលដ្ឋានលើ dropbox ។
កំណត់សម្គាល់ក្នុងការប្រើស្លាកក្នុងប្រព័ន្ធ WTI៖
- ចូរប្រើឈ្មោះឡាតាំងរបស់អ្នក (ឧ. VathanaSavuth) ជាស្លាកលើខ្សែអក្សរទី១នៃឯកសារដើម្បីសម្គាល់ថាអ្នកកំពុងបកប្រែឯកសារនោះ
- ចូរប្រើឈ្មោះឡាតាំងរបស់អ្នក (ឧ. KuntheaThy) ជាស្លាកលើខ្សែអក្សរទី២នៃឯកសារដើម្បីសម្គាល់ថាអ្នកកំពុងពិនិត្យឯកសារនោះ
- TranDone ប្រើលើខ្សែអក្សរទី១នៃឯកសារដើម្បីសម្គាល់ថាអ្នកបានបកប្រែចប់ទាំងស្រុង
- ProofDone ប្រើលើខ្សែអក្សរទី២នៃឯកសារដើម្បីសម្គាល់ថាអ្នកបានបកប្រែចប់ទាំងស្រុង
- DownloadedDone អ្នកគ្រប់គ្រងគម្រោងបកប្រែប្រើវាដើម្បីប្រាប់បណ្ដាអ្នកបកប្រែ ឬ អ្នកពិនិត្យថា ឯកសារនោះត្រូវបានទាញយករួចហើយ ហេតុនេះប្រសិនបើអ្នកបកប្រែ ឬអ្នកពិនិត្យសង្កេតឃើញថាមានពាក្យមួយចំនួនត្រូវការកែសម្រួល សូមលប់ស្លាកនេះចេញ ដោយចុចលើសញ្ញាខ្វែងពណ៌ក្រហមនៃស្លាក រួចបំពាក់ស្លាក ReDownload ដើម្បីប្រាប់ទៅអ្នកគ្រប់គ្រងគម្រោងថា ឯកសារនោះត្រូវការទាញយកសារជាថ្មី ។
- ប្រើស្លាក Recheck ដើម្បីសម្គាល់ថាឃ្លានោះបានប្រែរួចហើយ ប៉ុន្តែ អ្នកបកប្រែនៅមានភាពមន្ទិលសង្ស័យ ហើយត្រូវការពិនិត្យឡើងវិញជាពិសេស ។
- ប្រើស្លាក Bug បើពេលបកប្រែអ្នកជួបប្រទះពាក្យ "_QQ_" ឬបញ្ហាដទៃផ្សេងទៀត ។
Last Updated on Tuesday, 08 March 2011 23:56

