សួស្តី!
រីករាយណាស់ដែលបានឃើញវត្តមានលោកអ្នកនៅទីនេះ ។ យើងខ្ញុំមានបំណងអញ្ជើញលោកអ្នកចូលរួមបកប្រែកម្មវិធីជាភាសាខ្មែរទាំងអស់គ្នា ដើម្បីជួយពន្លឿនការប្រើប្រាស់ភាសាជាតិយើងក្នុងវិស័យព័ត៌មានវិទ្យាឱ្យបានកាន់តែទូលាយមួយកម្រិតទៀត ។
សូមកុំរារែកនឹងចូលរួមធ្វើអ្វី បើទោះជាអ្នកពុំមានទំនាញខាងកុំព្យូទ័រក៏ដោយក៏អាចចូលរួមបានដែរ យ៉ាងហោចណាស់ក៏អាចចូលរួមបញ្ចេញ យោបល់លើការបកប្រែ ឬពិនិត្យអក្ខរាវិរុទ្ធ ។
បំពេញសំណើចូលរួមបកប្រែកម្មវិធីជាភាសាខ្មែរ
ទ្រទ្រង់ដោយ
Credits for Kunena 1.6 Translations
Written by Davin Samnang
Wednesday, 30 March 2011 07:23
Untitled document
Untitled document
Welcome you to join and help translate Kunena 1.6 .
To get started please read, post and request to join: Khmer Language Pack for Kunena 1.6 (in Khmer) on Khmer Forum of joomla.org
Kunena 1.6 language files devided into 2 parts:
We also uploaded the translation files to Transiflex.net
http://forum.joomla.org/viewtopic.php?f=569&t=608263&p=2460459#p2460459
Last Updated on Tuesday, 09 August 2011 06:35
វិធានបកប្រែជុំឡា
Written by Administrator
Sunday, 13 February 2011 14:58
ដើម្បីបង្កើនគុណភាពក្នុងការបកប្រែក៏ដូចជាស្វែងរកការឯកភាពរវាងអ្នកបកប្រែយើងខ្ញុំសូមកំណត់ដូចខាងក្រោម៖
បកប្រែជាភាសាខ្មែរដោយប្រើអក្សរព្យាង្គតម្រួត ឧ. សំរាប់ សម្រាប់ អោយ ឲ្យ រឺ ឬ សំគាល់ សម្គាល់ លំអិត លម្អិត...
នាំមុខសញ្ញាខណ្ឌ "។" សូមប្រើ "Alt ស្ដាំ+Spacebar—គម្លាតពុំអាចបំបែកបានធ្វើឲ្យពាក្យចុងក្រោយនៅជាប់នឹងសញ្ញាខណ្ឌដោយមានគម្លាតជានិច្ច" ឧ. យើងស្រលាញភាសាខ្មែរ ។ កុំប្រើ "Shift + Spacebar—គម្លាតអាចបំបែកបានដែលអាចបណ្ដាលឲ្យសញ្ញាខណ្ឌធ្លាក់ចុះមកជួរបន្ទាប់នៅដើមបន្ទាត់តែឯង" មុខសញ្ញាខណ្ឌ ឧ. យើងស្រលាញ់ភាសាខ្មែរ ។
សម្រង់ទ្វេ (double quote) សូមប្រើ " ជំនួសវិញ ។ ឧ. សូមកំណត់យក "បាទ/ចាស" ដើម្បីជ្រើសភាសាដោយស្វ័យប្រវត្តិ ជាលទ្ធផលនឹងបង្ហាញជា សូមកំណត់យក "បាទ/ចាស" ដើម្បីជ្រើសភាសាដោយស្វ័យប្រវត្តិ
ក្នុងឯកសារបកប្រែរបស់ជុំឡាកំណែ ១.៦ បានកំណត់យក "_QQ_" មានតម្លៃស្មើនឹង សម្រង់ទ្វេ (double quote) ប៉ុន្តែក្នុងពេលសរសេរអត្ថបទនេះ ប្រព័ន្ធ WTI ពេលនាំចេញឯកសារជា ini បានប្រែទៅជា \"_QQ_\" ដែលនេះជាកំហុសមួយពុំទាន់ដោះស្រាយចេញ ហើយតម្រូវឲ្យប្រធានគម្រោងបកប្រែធ្វើការកែសម្រួលដោយដៃឡើងវិញលើគ្រប់ឯកសារដែលមានស្ថានភាពដូចរៀបរាប់ខាងដើម ។ ហេតុនេះដើម្បីសម្រាលបន្ទុកប្រធានគម្រោង ឬជៀសវាងកំហុសដែលអាចកើតមាន សូមអ្នកបកប្រែទាំងអស់ជំនួស "_QQ_" ដោយ " វិញ ។
ទ្រង់ទ្រាយខ្សែអក្សរភាសាគឺ A_Key = "Something to translate", ប្រសិនបើ A_Key បញ្ចប់ដោយ DESC អ្នកអាចបកប្រែបែបអធិប្បាយ ប៉ុន្តែបើក្នុងនោះបញ្ចប់ដោយ LABEL សូមអ្នកបកប្រែបែបសង្ខេបខ្លី ។
សូមអាន សំណើការបកប្រែពាក្យថ្មី ដែលទីនោះអ្នកអាចរួមចំណែកផ្ដល់យោបល់ក្នុងការបកប្រែពាក្យថ្មី ឬដាក់ស្នើសុំយោបល់បកប្រែពាក្យថ្មីណាមួយពីសមាជិកដទៃទៀត ។
ក្រោយពីបកប្រែ ឬពិនិត្យឯកសារបកប្រែណាមួយចប់ជាស្ថាពរ សូមជូនដំណឹងទៅកាន់ info(at)km-kh.com និងចម្លងជូន translation(at)km-kh.com ដើម្បីឲ្យសមាជិកផ្សេងទៀតអាចធ្វើបច្ចុប្បន្នភាពទំព័រកិត្តិយសសម្រាប់ការបកប្រែ Joomla 1.6 ជូនលោកអ្នក ។
វចនានុក្រមយោងក្នុងការបកប្រែ
សូមទាញយកពីតំណខាងក្រោមរួចស្រាយកញ្ចប់ដើម្បីដំឡើង បន្ទាប់មកអ្នកអាចទាញយកឯកសារឃ្លាំងទិន្នន័យពាក្យដែលថ្មីបំផុតបន្ទាន់សម័យរៀងរាល់សប្ដាហ៍ ដើម្បីយកទៅជំនួស
បទ្ធានុក្រម Khmer OS Computer Glossary 4.2
ចំពោះសមាជិកអាចស្នើប្រើវចនានុក្រមបន្តផ្ទាល់អង់គ្លេសខ្មែរដោយប្រើ lexiquepro ដែលមានមូលដ្ឋានលើ dropbox ។
កំណត់សម្គាល់ក្នុងការប្រើស្លាកក្នុងប្រព័ន្ធ WTI ៖
ចូរប្រើឈ្មោះឡាតាំងរបស់អ្នក (ឧ. VathanaSavuth ) ជាស្លាកលើខ្សែអក្សរទី១នៃឯកសារដើម្បីសម្គាល់ថាអ្នកកំពុងបកប្រែឯកសារ នោះ
ចូរប្រើឈ្មោះឡាតាំងរបស់អ្នក (ឧ. KuntheaThy ) ជាស្លាកលើខ្សែអក្សរទី២នៃឯកសារដើម្បីសម្គាល់ថាអ្នកកំពុងពិនិត្យឯកសារ នោះ
TranDone ប្រើលើខ្សែអក្សរទី១នៃឯកសារដើម្បីសម្គាល់ថាអ្នកបានបកប្រែចប់ទាំងស្រុង
ProofDone ប្រើលើខ្សែអក្សរទី២នៃឯកសារដើម្បីសម្គាល់ថាអ្នកបានបកប្រែចប់ទាំងស្រុង
DownloadedDone អ្នកគ្រប់គ្រងគម្រោងបកប្រែប្រើវាដើម្បីប្រាប់បណ្ដាអ្នកបកប្រែ ឬ អ្នកពិនិត្យថា ឯកសារនោះត្រូវបានទាញយករួចហើយ ហេតុនេះប្រសិនបើអ្នកបកប្រែ ឬអ្នកពិនិត្យសង្កេតឃើញថាមានពាក្យមួយចំនួនត្រូវការកែសម្រួល សូមលប់ស្លាកនេះចេញ ដោយចុចលើសញ្ញាខ្វែងពណ៌ក្រហមនៃស្លាក រួចបំពាក់ស្លាក ReDownload ដើម្បីប្រាប់ទៅអ្នកគ្រប់គ្រងគម្រោងថា ឯកសារនោះត្រូវការទាញយកសារជាថ្មី ។
ប្រើស្លាក Recheck ដើម្បីសម្គាល់ថាឃ្លានោះបានប្រែរួចហើយ ប៉ុន្តែ អ្នកបកប្រែនៅមានភាពមន្ទិលសង្ស័យ ហើយត្រូវការពិនិត្យឡើងវិញជាពិសេស ។
ប្រើស្លាក Bug បើពេលបកប្រែអ្នកជួបប្រទះពាក្យ "_QQ_" ឬបញ្ហាដទៃផ្សេងទៀត ។
Last Updated on Tuesday, 08 March 2011 23:56
Credits for Joomla 1.6 Translations
Written by Davin Samnang
Tuesday, 08 February 2011 07:32
Hi! I would like to invite you to join Joomla 1.6 Khmer Translation Team, We are going to credit your name officially at http://www.joomla.org/16/credits.html (If you are an active translator).
Please contact us by e-mail if you want to help our Khmer language to be exposed every where on the internet.
Last Updated on Friday, 24 June 2011 13:54
សំណើការបកប្រែពាក្យថ្មីសម្រាប់ជុំឡា១.៦
Written by Administrator
Wednesday, 29 December 2010 20:18
ឥឡូវនេះយើងខ្ញុំកំពុងបកប្រែកញ្ចប់ភាសាខ្មែរជុំឡា១.៦ (Joomla 1.6) ជាភាសាខ្មែរ ។
ឥឡូវនេះយើងខ្ញុំបានបញ្ចប់៖
ការដំឡើង (installation)
ស្ថានបណ្ដាញ (site)
អ្នកគ្រប់គ្រង (admin កំពុងបកប្រែ)
យើងខ្ញុំត្រូវការអ្នកស្ម័គ្រចិត្ដចូលរួមបកប្រែ និងពិនិត្យឡើងវិញ ។ ចំពោះអ្នកដែលស្ម័គ្រចិត្តចូលរួម ហើយសកម្មក្នុងការបកប្រែនឹងត្រូវបានរក្សាឈ្មោះទុកនៅឯ៖
មុននឹងផ្តើមបកប្រែលើប្រព័ន្ធ WTI សូមអាន វិធានបកប្រែជុំឡា១.៦
ខាងក្រោមនេះយើងខ្ញុំសូមស្នើជួយបកប្រែពាក្យថ្មីដូចខាងក្រោម៖
Database (ឃ្លាំងទិន្នន័យ)
instantiate (Could not instantiate mail function.)
Profile (ប្រវត្តិសង្ខេប)
Profiling (វិភាគ)
RSS (Really Simple Syndication)
Real time (ទាន់ហេតុ, បន្តផ្ទាល់)
Spam (សាររំខាន, ស្ពែម)
Spambot (យន្តរំខាន, យន្តផ្ញើសាររំខាន)
Spammer (ជនរំខាន, ជនសាររំខាន, ស្ពែមជន)
Syndicate (ផ្ដុំព័ត៌មាន)
Sponor by (ឧបត្ថម្ភដោយ)
Thumbnail (រូបសង្ខេប) ឧ. small/medium/large thumbnail រូបសង្ខេបតូច/មធ្យម/ធំ
Track (ស្នាមដាន)
Track Impressions
Navigation (របារនាំទិស)
Nav view search
News Feed (ចំណីព័ត៌មាន)
No ... selected (ពុំបានជ្រើសរើស...)
Waypoint (ចំណុចឆ្លងកាត់) Display the profiling waypoints.
Wrapper (បង្ខំចុះបន្ទាត់)
Wrapper width with opened additional columns in per cent
Powered by (គាំទ្រដោយ, គាំទ្របច្ចេកទេសដោយ) [Khmerbotra]
Something successfully done. eg. Article successfully saved ឯកសាររក្សាទុកបានជោគជ័យ View Access Levels successfully removed កម្រិតសិទ្ធិមើលដកចេញបានជោគជ័យ
បើលោកអ្នកមានចំណាប់អារម្មណ៍ក្នុងការចូលរួមបកប្រែ ឬ បញ្ចេញមតិយោបល់ក្នុងការបកប្រែ សូមមេត្តាផ្ដល់ យោបល់បកប្រែខាងក្រោម៖
Last Updated on Sunday, 13 March 2011 22:13